ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ លើកដែកផ្សា ធ្វើសំយ៉ាបផ្ទះរបស់ខ្លួន ប៉ះខ្សែភ្លើងឆក់ស្លាប់

សៀមរាប: កាលពីវេលាម៉ោង១០និង២០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ករណីបុរសម្នាក់ លើកដែកផ្សាធ្វើសំយ៉ាបផ្ទះរបស់ខ្លួន ដោយមិនបានប្រុងប្រយ័ត្ន បណ្តាលឲ្យប៉ះខ្សែភ្លើងឆក់ស្លាប់ ស្ថិតនៅក្នុងភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។

ជនរងគ្រោះមានឈ្មោះ ទន់ ពេជ្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងធ្វើសំយ៉ាបផ្ទះ រស់នៅភូមិ-ឃុំកើតហេតុ ។

មូលហេតុ៖ ជនរងគ្រោះ បានឡើងធ្វើសំយ៉ាបផ្ទះខ្លួនឯង ខណ:លើកដែកផ្សា ស្រាប់តែប៉ះនឹងខ្សែភ្លើង បណ្តាលឲ្យឆក់ធ្លាក់ដល់ដីស្លាប់មួយរំពេច ដែលមានកម្ពស់០៧ ម៉ែត្រ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យសាកសព ហើយបញ្ជាក់ថា ជនរងគ្រោះស្លាប់ ដោសារខ្សែភ្លើងឆក់ពិតប្រាកដមែន រួចប្រគល់សពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់