ព័ត៌មានជាតិ

មិនរួចខ្លួនទេ! ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីឆក់កាបូប

ភ្នំពេញៈ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥និង៤០នាទី សមត្ថកិច្ចតាមឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ករណីឆក់កាបូប នៅត្រង់ចំណុចមុខមណ្ឌល សុខភាពបឹងធំ ផ្លូវបេតុងលេខ៤២ ស្ថិតនៅក្នុងភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនសង្ស័យ៖១-ឈ្មោះ ហ៊ន ចាន់នាង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)
២-ឈ្មោះ ចាន់ ពិសិដ្ឋ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន)

សម្ភារៈរបស់ជនរងគ្រោះមាន កាបូបលុយចំនួន០២ ទរស័ព្ទដៃចំនួន ០១គ្រឿង លយខ្មែរចំនួន ៨០ម៉ឺនរៀល លយដុល្លារចំនួន ៥.០០០ដុល្លារ ។ ចំណែកសម្ភារៈនិងប្រាក់ខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនជនរងគ្រោះវិញ ។

ជនសង្ស័យទាំង០២នាក់ខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់