ព័ត៌មានជាតិ

ស្រ្តីកម្មកររោងចក្រម្នាក់ ឆ្លងផ្លូវត្រឡប់ពីទិញកាតវិញ ត្រូវរថយន្តបុកស្លាប់យ៉ាងអណោចអាធ័ម

ស្វាយរៀង: កាលពីវេលាម៉ោង ៥និង៣៥នាទីព្រឹកឈានចូលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកមនុស្សដើរឆ្លងផ្លូវ ស្ថិតខាងមុខផ្សារកំពង់រោទិ៍ ភូមិស្វាយអាណាត ឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

ជនរងគ្រោះឈ្មោះ ស្រី មុខរបរកម្មការិនី មានទីលំនៅភូមិភ្នំស្រូវ ឃុំរាជមន្ទីរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
រថយន្តបង្ក ដឹកកម្មករ ពាក់ផ្លាកលេខ សៀមរាប 3A-0439 តៃកុងរត់បាត់គេចស្រមោល។

មូលហេតុ៖ ចុះទិញកាត់ រួចឆ្លងផ្លូវត្រឡប់មកវិញ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តដឹកកម្មករមួយគ្រឿង ឈប់ចតខាងមុខផ្សារ ហើយស្រ្តីរងគ្រោះក៏ចុះ ដើរឆ្លងផ្លូវទៅទិញកាត លុះឆ្លងផ្លូវត្រឡប់មកវិញ ស្រាប់តែត្រូវរថយន្តដឹកកម្មករមួយគ្រឿងទៀត បុកស្លាប់ភ្លាមៗ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចចុះដល់ទីតាំង វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋានស្រុក ដើម្បីដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យ៕

មតិយោបល់