ព័ត៌មានជាតិ

ចិន​៖ ឆ្នាំ ២០១៤ មាន​អ្នក​កើត​ជំងឺអេដស៍​ថ្មី ១០៤.០០០​នាក់​

​ប្រទេស​ចិន​បាន​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ករណី​មេរោគ​អេដស៍​/​ជំងឺអេដស៍​ថ្មី ១០៤.០០០​នាក់ ក្នុង​ឆ្នាំ ២០១៤ នេះ​បើ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ចិន បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ ទី​១៦ ខែ​មករា ឆ្នាំ ២០១៥​។​
Hiv
​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា ករណី​មេរោគ​អេដស៍​សម្រាប់​ឆ្នាំ ២០១៤ នេះ បាន​កើនឡើង ១៤​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​មុន មានន័យ​ថា ចំនួន​អ្នក​ឆ្លង និង​កើត​ជំងឺអេដស៍ មាន​ការកើនឡើង ដោយសារ​តែ​ប្រជាជន​ចិន មាន​ការធ្វេសប្រហែស​។ សម្រាប់​ឆ្នាំ ២០១៤ កន្លងទៅនេះ មាន​ប្រជាជន​ចិន​ចំនួន ៨១០.០០០​នាក់ បាន​រស់នៅ​ជាមួយ​នឹង​មេរោគ​អេដស៍​/​ជំងឺអេដស៍​។​
​មន្ត្រី​ជំនាញ​បានបញ្ជាក់​ថា ការកើនឡើង​នៃ​ជំងឺ​មេរោគ​អេដស៍​នេះ នឹង​ត្រូវ​ប្រឈម​មុខ​ខ្លាំង​ជាមួយនឹង​ក្រុម​មនុស្ស​ប្រុស​ស្រឡាញ់​ភេទ​ដូចគ្នា និង​អ្នករកស៊ី​ផ្លូវភេទ​៕​

មតិយោបល់