សៀមរាបៈ កាលពីវេលាម៉ោង២០និង៣០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ ករណីបុរសម្នាក់មានវិត្តិផ្លូវចិត្ត ផឹកស្រាស្រវឹង រករឿងគ្រួសារជេរប្រពន្ធកូន ហើយបានចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ចំណុចផ្ទះរបស់ខ្លួន ស្ថិតនៅក្នុងភូមិស្នោរ ឃុំល្វា ស្រុកពួក ខេត្តសៀមរាប ។
ជនរងគ្រោះឈ្មោះ សួង ជា ហៅប៉ក់ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បានចងកសម្លាប់ខ្លួនដោយយកខ្សែអង្រឹងសំប៉ែតប្រវែង២,៥០ម៉ែត្រ ជាប់ទៅនឹងធ្នឹមផ្ទះដែលមានកម្ពស់២,៤០m ។
ដំណើររឿង៖ នៅមុនពេលកើតហេតុ តាមការបំភ្លឺប្រពន្ធរបស់ជនរងគ្រោះ បានឱ្យដឹងថា ប្រវត្តិប្ដីរបស់គាត់ (សព) ឲ្យតែផឹកស្រាស្រវឹងម្តងៗ តែងតែរករឿងប្រពន្ធកូននិងនិយាយថាអញ និងចងកឱ្យងាប់ តែមិនដែលធ្លាប់ប្រព្រឹត្តចងកនោះទេ ។ ជាក់ស្ដែងនៅយប់កើតហេតុ ប្តីរបស់គាត់ស្រវឹងស្រាមានទំនាស់ក្នុងគ្រួសារ (វាយកូន) ប្រពន្ធឃាត់កុំឱ្យវាយកូន រករឿងជេរស្ដីគាត់ ហើយនិយាយពាក្យថា អញនិងចងកពេលនោះប្រពន្ធ ខ្លាចប្ដីវាយ ក៏គេចចេញពីផ្ទះ ។ លុះបានមួយសន្ទុះក្រោយមកប្រពន្ធមានការសង្ស័យ ក៏ត្រឡប់មកផ្ទះវិញឃើញជនរងគ្រោះធ្វើអត្តឃាតដោយចងកនិងខ្សែអង្រឹងជាប់ទៅធ្នឹមដំបូលផ្ទះស្លាប់ បាត់ទៅហើយ ។ ពេលនោះប្រពន្ធបានហៅអ្នកនៅជិតខាង ឲ្យជួយមើលនិងរាយការណ៍ទៅប្រាប់សមត្ថកិច្ច ។
ក្រោយពីសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍នៅថ្ងៃកើតហេតុភ្លាម បានចុះទៅដល់ទីតាំង ដើម្បីពិនិត្យសាកសពជនរងគ្រោះ ហើយឃើញថា គ្មានស្លាកស្នាមអ្វី គួរឲ្យកត់សម្គាល់ ដែលពាក់ព័ន្ធនឹងបទឃាតកម្មនោះទេ រួចបានសន្និដ្ឋានថា ជនរងគ្រោះស្រវឹងស្រា ហើយមានវិបត្តផ្លូវចិត្ត ទើបបណ្តាលឲ្យចងកធ្វើអត្តឃាតបែបនេះ ។
បន្ទាប់មកសមត្ថកិច្ចបានអនុញ្ញាត ឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់