ព័ត៌មានជាតិ

សមត្ថកិច្ច បញ្ជូន​​ជនជាប់ចោទ​ម្នាក់​ ទៅសាលាដំបូង​ខេត្តស្ទឹងត្រែង​ ពីបទរំលោភ​លើ​ទំនុកចិត្ត

ស្ទឹងត្រែងៈ ​យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថានៅ​ថ្ងៃ​ទី២១​ ខែ​មេ​សា​ ឆ្នាំ​២០២០​ នៅ​វេលា​ម៉ោង​ ១០​នឹង​៥០​នាទី​ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត​ បាន​ចុះ​អនុវត្ត​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លូ​ន​លេខ​ ៣១៣​ ចុះ​ថ្ងៃ​ទី​ ២៤​ ខែ​ មីនា​ ឆ្នាំ​ ២០២០​ របស់​លោក​ព្រះរាជអាជ្ញា​រង​ តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ បាន​នាំ​ខ្លួន​ជនជាប់ចោទ​ម្នាក់​ ករណី​រំលោភ​លើ​ទំនុកចិត្ត​ ចាប់ពី​ដើមឆ្នាំ​២០២០​ ។

មន្ត្រី​នគរបាល​ក្រុង​ស្ទឹង​ត្រែង​បាន​ឲ្យ​ដឹង​ថា​​ ជនជាប់ចោទ​ឈ្មោះ​ ផុ​ន​ សិលា​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ព្រែក​ សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង​ ខេត្តស្ទឹងត្រែង​ ។​

បច្ចុប្បន្ន​ជន​ត្រូវ​ចោទ​ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួនទៅ​កាន់​សាលាដំបូង​ខេត្តស្ទឹងត្រែង​ ដើម្បី​ចាត់ការ​តាម​នីតិវិធីផ្លូវច្បាប់​ ៕

មតិយោបល់