ព័ត៌មានជាតិ

ល្បិចខ្ពស់មែន! ម្ដាយមកទាន់គ្រូខ្មែរកំពុងរំលោភកូនស្រី ស្រាប់តែគ្រូថា ទាល់តែរួមភេទអញ្ចឹងទើបខ្មោចចេញពីក្នុងខ្លួនអ្នកជំងឺ…

ព្រៃវែងៈ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ស្ថិតក្នុងភូមិបិទមាស ឃុំដំរីពួន ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង មានករណីរំលោភសេពសន្ថវៈ។

នាររងគ្រោះឈ្មោះ ង ក ឆ ភេទស្រី អាយុ ២៥ឆ្នាំ ជាមនុស្សសតិមិនប្រក្រតី។
ជនសង្ស័យឈ្មោះ មាស មឿន ភេទប្រុស អាយុ ៦៩ឆ្នាំ រស់នៅភូមិត្រពាំងហិត ឃុំដូនកឹងស្រុក កំចាយមារ ខេត្តព្រៃវែង។

ដំណើររឿង៖ ដំបូងឡើយស្រ្តីជាម្ដាយឈ្មោះ យ៉ាំ យ៉ុន អាយុ ៤៧ឆ្នាំ ឃើញកូនស្រីរបស់ខ្លួនមានជំងឺរវើរវើយ ក៏ហៅជនសង្ស័យជាគ្រូខ្មែរមកឲ្យជួយស្រោចទឹករំដោះគ្រោះ ខណៈនោះគ្រូខ្មែរបានឲ្យកូនស្រីគាត់ដេកផ្ងាសន្ដូកជើង ហើយក៏ស្ទាបអង្អែលៗ សូត្រផ្លំរហូត លុះថ្ងៃមួយស្រាប់តែលោកគ្រូចង់រួមភេទខ្លាំងពេក ក៏ប្រើល្បិចឲ្យកូនគាត់ដេកផ្ញាទៀត ហើយបានប្រើគាត់ និងប្ដី ឲ្យយកពងមាន់ យ័ន្តស័ក្ដិសិទ្ធ ទៅកប់ក្នុងដីចម្ងាយពីផ្ទះប្រហែល ២០០ម៉ែត្រ និងអុជធូបឆេះអស់ពាក់កណ្ដាលចាំត្រឡប់មកផ្ទះវិញ ទើបខ្មោចចេញពីក្នុងខ្លួននារីរងគ្រោះ។ ពេលត្រឡបមកដល់ផ្ទះឃើញមុខមាត់ជនសង្ស័យប្រឡាក់សុទ្ធតែក្រេមកូន អត់រឺតខោទេភ័យៗ ឯសភាពកូនស្រីសក់កន្ទ្រើង ដូចទើបរួមភេទរួច ហើយគាត់ក៏មិនចាប់អារម្មណ៍ដែរ ព្រោះគិតថាគ្រូខ្មែរនោះចាស់ហើយ ចាប់តាំងពីថ្ងៃនោះមកជនសង្ស័យតែងតែជិះម៉ូតូមកលេងផ្ទះខ្លួន រាល់ព្រឹករសៀលទើបត្រឡប់ទៅវិញ។ ជាហូរហែរបន្តបន្ទាប់នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២០ ជនសង្ស័យតម្រូវឲ្យគាត់ទៅបេះផ្កា ឆ្ងាយពីផ្ទះនិងកុំឆាប់ត្រឡប់មកវិញពេក ដោយកូនស្រីគាត់នៅផ្ទះតែ ២នាក់គ្រូខ្មែរដូចមុនៗអញ្ចឹង ស្រាប់តែត្រឡប់មកពីបេះផ្កាវិញឃើញជនសង្ស័យរំលោភកូនស្រី រួចគាត់ក៏សួរទៅជនស្ស័យថា ហេតុអី្វរំលោភកូនខ្ញុំញាប់បែបនេះ? ជនសង្ស័យឆ្លើយភ្លែត «បើមិនរួមភេទញាប់អញ្ចឹងខ្មោចមិនចេញពីខ្លួននាងទេ» ស្ត្រីជាម្ដាយមិននិយាយអ្វីទាំងអស់ ដើម្បីលួងចាប់ជនសង្ស័យ។

បញ្ជាក់៖ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២០ លោកគ្រូខ្មែរនោះមកផ្ទះនារីរងគ្រោះទៀត ហើយម្ដាយរបស់នាងបានប្ដឹងឲ្យមេភូមិ និងបងប្អូនព័ទ្ធចាប់ប្រគល់ឲ្យប៉ូលិស ករណីខាងលើនេះ ជនសង្ស័យរំលោភនាងសម្រេចជាច្រើនលើកច្រើនសារ។

បច្ចុប្បន្នជនសង្ស័យ ត្រូវសមត្ថកិច្ចនគរបាលស្រុកស្វាយអន្ទរ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់