នៅសេតវិមាននិយាយថាលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាពិចារណាផ្តល់ជំនួយ «មិនមែនជាអាវុធ» ទៅឱ្យពួកឧទ្ទាមស៊ីរីនៅក្នុងការបះបោររបស់ពួកគេដែលមានរយៈពេល មួយឆ្នាំមកហើយ ដែលប្រឆាំងនឹងមេដឹកនាំផ្តាច់ការរបស់ប្រទេសឈ្មោះបាសារ អាល់ អាសាដ។

លោកអូបាម៉ាបានពិភាក្សាអំពីវិធីជួយពួកឧទ្ទាមជាមួយលោក នាយករដ្ឋមន្ត្រី រីស៊ីប តាយីប អេដូហ្កាន នៃប្រទេសទួគីកាលពីថ្ងៃអាទិត្យក្នុងក្រុងសេអ៊ូល ដែលនៅទីនោះលោកទាំងពីរនាក់នឹងចូលរួមក្នុងសន្និសីទកំពូល សន្តិសុខបរមាណូ។ លោកបេន រ៉ូដស៍ ទីប្រឹក្សារងខាងសន្តិសុខជាតិអាមេរិក បាននិយាយថាមេដឹកនាំទាំងពីរនាក់នេះបានយល់ស្របគ្នាថានឹងលើកយក បញ្ហាផ្តល់ជំនួយមិនមែនជាអាវុធទៅនិយាយនៅក្នុងការប្រជុំមួយនៃ «ក្រុមប្រទេសជាមិត្តរបស់ស៊ីរី» នៅក្នុងប្រទេសតួកគីនៅថ្ងៃទីមួយខែមេសា។ លោក រ៉ូដស៍ បានថ្លែងថាជំនួយបែបនេះអាចមានរួមបញ្ចូលឧបករណ៍ពេទ្យនិងឧបករណ៍ ទំនាក់ទំនង តែមិនមែនអាវុធទេ៕
ដោយ៖ បុរសដំណឹង
មតិយោបល់