កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០ នាទី នៅចំណុចផ្ទះរបស់ជនរងគ្រោះក្នុងភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ គី សុខ ភេទប្រុស អាយុ ៣១ឆ្នាំ (ខ្មែរ) មុខរបរកសិករនៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ (ត្រូវជាកូនប្រសារបស់ជនសង្ស័យ )។
ជនសង្ស័យឈ្មោះ ស្រុន ស្រឿន ភេទប្រុស អាយុ ៥០ឆ្នាំ ខ្មែរ (ត្រូវជាឪពុកក្មេក) នៅភូមិត្រឡោកបែក ឃុំលើកដែក ស្រុកកោះធំ (ឃាត់ខ្លួន)។
វត្ថុតាងចាប់យកមាន៖ ថ្នោលដោលទូកធ្វើពីឫស្សីចំនួន០១ប្រវែង២,៦០សង់ទីម៉ែត្រ ខាងចុងបញ្ចុះដែកជំពាមពីរ ។ ច្រវ៉ាសំរាបចែវទូក០១ប្រវែង១,៣០សង់ទីម៉ែត្រ។
សភាពរឿងហេតុ៖ ជនសង្យ័យជាមនុស្សញៀនស្រាផឹកជាប្រចាំ និងបានបង្ករឿងជាមួយមួយកូនប្រសារដែលជាជនរងគ្រោះជាញឹកញាប់ ដោយចោទប្រកាន់កូនប្រសារថា ស្រឡាញ់ប្រពន្ធខ្លួន(ស្រឡាញ់ម្ដាយក្មេក) ដោយធ្លាប់ទាំងវាយប្រពន្ធ និងវាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះទៀតផង លុះនៅវេលាម៉ោងកើតហេតុខាងលើ ក្រោយពីជនសង្ស័យបានផឹកស្រាស្រវឹងក៏បានទាញថ្នោលនិង ច្រវ៉ាដើរទៅផ្ទះជនរងគ្រោះ ដែលនៅក្បែរគ្នាពេលទៅដល់បានដេញវាយ និងដេញចាក់ជនរងគ្រោះ តែត្រូវជនរងគ្រោះរត់គេចផុត ហើយ ពេលនោះជនសង្ស័យមិនព្រមបញ្ឈប់សកម្មភាពនៅតែតាមចាក់ ជនរងគ្រោះមិនហ៊ានចូលផ្ទះក៏បានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលលើកដែក
ក្រោយមកនគរបាលប៉ុស្ដិ៍បានចុះដល់កន្លែងកើតហេតុ និងបាននាំខ្លួនជនសង្ស័យ និងវត្ថុតាងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីឃាត់ខ្លួនជនសង្ស័យបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់