ព័ត៌មានជាតិ

ប្ដីប្រពន្ធ ២នាក់ ត្រូវ​រថយន្តបើកបុក បណ្ដាលឲ្យរងរបួសធ្ងន់ នៅផ្លូវជាតិលេខ៨

ព្រៃវែង: យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង ៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងលើផ្លូវជាតិលេខ៨ ចន្លោះគីឡូម៉ែត្រ៤៨ -៤៩ ទល់មុខការាស់សាំង ម៉ង សុងហ៊ី ស្ថិតនៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវៃង។

ដោយរថយន្តនិងម៉ូតូបុកគ្នា ក្នុងទិសដៅស្របគ្នាពីលិចទៅកើត។ រថយន្តម៉ាកប្រូស ពណ៌ស្លែ ពាក់ផ្លាកលេខ
ភ្នំពេញ 2BF 5835 បើកបរដោយឈ្មោះ ឈួន សុវណ្ណសក្កិ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងអ្នករួមដំណើ៤នាក់
១.ឈ្មោះ កូយ សៅ ភេទប្រុស អាយុ៥៦ឆ្នាំ , ២.ឈ្មោះ ញៀណ ភាង , ៣.ឈ្មោះ ឈួន សុវណ្ណរី ភេទស្រី អាយុ ៣០ឆ្នាំ ៤.ឈ្មោះ ស៊ី សីហាយូម៉ិញ ភេទប្រុស អាយុ៣ឆ្នាំ។ រថយន្តបើកបរមកដល់ ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកម៉ូតូមួយគ្រឿងពីក្រោយ។ ម៉ូតូម៉ាកហុងដា C125
ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១BC-3561 បើកបរដោយឈ្មោះ អ៊ុច ហ៊ីម ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិគគរ ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង (គ្មានពាក់មួកសុវត្តិភាព)។

ករណីនេះ បណ្ដាលឱ្យអ្នកបើកបរម៉ូតូរបួសធ្ងន់ រីឯអ្នករួមដំណើរម្នាក់ ត្រូវជាប្រពន្ធរបួសធ្ងន់ រស់នៅភូមិឃុំខាងលើ។

ក្រោយពេលកើតហេតុ អ្នករងគ្រោះត្រូវក្រុមគ្រួសារ យកមកមន្ទីរពេទ្យឯកជនកំពង់ពពិល រីឯ វត្ថុតាងសមត្ថកិច្ច យកមករក្សាទុកនៅអធិការ រង់ចាំធ្វើការដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់