ព្រៃវែងៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រៃញាតិ ឃុំប្រធាតុ ស្រុកកំពង់ត្របែក មានករណីខ្យល់គបណ្តាលឲ្យស្លាប់។
តាមប្រពភព័ត៌មានពីលោកវរសេនីយ៍ឯក សួន សំអឿន អធិការស្រុកកំពង់ត្របែក បានឲ្យដឹងថា ៖ នៅវេលាម៉ោង ៧ និង៣០នាទី មានឈ្មោះ នូ អឿង ភេទប្រុស អាយុ ៤៦ ឆ្នាំ មុខរបរកសិករ មានសតិមិនសូវគ្រប់ ទីលំនៅ ភូមិឃុំខាងលើ បានដើរហូបស្រាស្រវឹងជាប្រចំា មិនសូវចូលផ្ទះ បណ្តាលឲ្យខ្យល់គដួលស្លាប់នៅ ចំណុចវាលស្រែខាងលើ។
ក្រោយពីបានទទួលព័ត៌មានភ្លាម លោកវរសេនីយ៍ឯក សួន សំអឿន បានឲ្យសមត្ថកិច្ចចម្រុះ រួមនឹងសាច់ញាតិ ចុះពិនិត្យសព ដល់កន្លែងកើតហេតុ ដោយមិនមានស្លាកស្នាមអ្វីសង្ស័យ ជាករណីព្រហ្មទណ្ឌ ទើបប្រគល់សពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់