ព័ត៌មានជាតិ

រថយន្តព្រូសបើកឆ្លងផ្លូវ ត្រូវហាយលែនឌ័រជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹង រេចង្កូតទៅបុកព្រូសមួយគ្រឿងទៀត រងការខូចខាត

ភ្នំពេញ: កាលពីវេលាម៉ោង ៨និង៥០នាទីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តម៉ាក ព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរ:ភូមិន 2-8394 បើកបរដោយបុរសម្នាក់។
រថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB-9610។
រថយន្តម៉ាក ព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2BK-4245។

ដំណើររឿង៖ មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តម៉ាក ព្រូស មួយគ្រឿង ពណ៌ស្ករ ពាក់ស្លាកលេខ ខេមរ:ភូមិន 2-8394 បើកចេញពីផ្លូវលំរួចឆ្លងផ្លូវជាតិលេខ៤ ក្នុងទិសដៅពីត្បូងមកជើង ខណ:ពេលឆ្លងដល់ពាក់កណ្តាលផ្លូវ ស្រាប់តែត្រូវរថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AB- 9610 បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចមកកើតក្នុងល្បឿនលឿន ចាប់ហ្រ្វាំងមិនទាន់ជ្រុលទៅបុករថយន្តម៉ាក ព្រូស ពាក់ស្លាកលេខខេមរ:ភូមិន្ទចំពាក់កណ្តាលពេញទំហឹង បណ្តាលឲ្យរេចង្កូតប៉ើងទៅបុក និងរថយន្តម៉ាក ព្រូសមួយគ្រឿងទៀត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BK-4245 បើកបរនៅពីមុខ ចំពាក់កណ្តាលទ្វារខាងឆ្វេង បណ្តាលឲ្យរងការខូចខាតរថយន្តទាំង ៣គ្រឿងយ៉ាងដំណំ ប៉ុន្តែមិនមានមនុស្សរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថកិច្ច បានចុះមកដល់ទីតាំងឲ្យភាគីទាំងសងខាងសម្របសម្រួលគ្នា តែមិនត្រូវក៏ទំនាក់ទំនងទៅខាងចរាចរណ៍ជំនាញក្រុង ឲ្យចុះមកធ្វើការវាស់វែងយករថយន្តទាំង ៣គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញ នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់