កណ្ដាលៈ នៅកើតហេតុ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទី មានករណីឃាតកម្ម ចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (ស្លាប់)។
ជនសង្ស័យឈ្មោះ សែម រ៉ានុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំកើតហេតុ (រត់គេចខ្លួន)។
វត្ថតាងចាប់យក៖
-ស្រោមកាំភ្លើងខ្លី ០១
-សំបកគ្រាប់ ០១ (ម៉ាកk59)។
សភាពរឿងហេតុ៖ នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអីនិយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ ទៅជនរងគ្រោះ០១ គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិត ខាងជិះគេចខ្លួនបាត់។ រហូតដល់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមបញ្ជា ពីលោក ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល ដឹកនាំសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ដោយមានការដឹកនាំពីលោក ស្នងការរង ផែនការងារព្រហ្មទណ្ឌ និងកម្លាំងស្នងការដ្ឋាននគរបាល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកខ្សាច់កណ្តាល កម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ សែម រ៉ានុន នៅវេលាម៉ោង ៥និង០០នាទីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ នៅភូមិអន្លង់ជ្រៃ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង និងបន្តស្វែរកវត្ថុតាង បន្តទៀត៕
មតិយោបល់