បាត់ដំបងៈ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៣០នាទី ឃុំបឹងប្រាំ ស្រុកបវេល កើតមានករណីខ្យល់កន្ត្រាក់ បណ្តាលឲ្យខូចខាត៖
១.ផ្ទះប្រជាពលរដ្ឋ ០៩ខ្នង (ធ្ងន់០១ មធ្យម០៨)
២.សាលាបឋមសិក្សា ០១ខ្នង របើកក្បឿង ៣០ទៅ៤០សន្លឹក(ស្រាល)
ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ ម៉ោង ០៨:៣០នាទី លោកវរសេនីយ៍ ទោ សូ សុខា អធិការរងនិងជាអនុប្រធានក្រមការងារ ចុះជួយឃុំបឹងប្រាំ(តំណាងក្រុមការងារថ្នាក់ជាតិ) និងមានការចូករួមពីក្រុមប្រឹក្សាស្រុក លោកវរសេនីយ៍ត្រី ឈួន សាងឿម អធិការរង លោកអនុសេនីយ៍ឯក ម៉ូត ចំរើន អធិការរង បានចុះដឹកនាំ ក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍នគរបាល អង្គភាពភូមិពាក់ព័ន្ធ ប្រជាការពារ នាំយកអំណោយលោក អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតចុះជួយឃុំបឹងប្រាំ ទៅចែកជូនគ្រួសារប្រជាពលរដ្ឋដែលរងគ្រោះដោយ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ចំនួន០៩គ្រួសារ
ក្នុងនោះ០២គ្រួសារដែលរងគ្រោះធ្ងន់ធ្ងរ ០២ខ្នងផ្ទះ ទទួលបាន ដូចជា៖
-ថវិកាចំនួន ៦០០,០០០រៀល
-អង្ករ២៥គ.ក
-ត្រីខ១០កំប៉ុង
-ទឹកត្រី០២ដប
-ទឹកស៊ីអ៊ីវ០២ដប
-និងទឹកសុទ្ធ០១យួរ
គ្រួសាររងគ្រោះ មធ្យមចំនួន ០៧ខ្នងផ្ទះទទួលបាន៖
-ថវិកា ៣០០,០០០រៀល
-អង្ករ២៥គ.ក
-ត្រីខ១០កំប៉ុង
-ទឹកត្រី០២ដប
-ទឹកស៊ីអ៊ីវ០២ដប
– និងទឹកសុទ្ធ០១យួរ
ជាមួយគ្នានោះ លោកស្រី រស់ សុគុណ និងលោក ស្រី សួង សាកាន សមាជិកក្រុមប្រឹក្សាស្រុកបវេល បាន ឧបត្ថម្ភ ទឹកសុទ្ធក្នុងមួយគ្រួសារ០១យួរស្មើនឹង០៩យួរ៕
មតិយោបល់