ព័ត៌មានជាតិ

គួរឲ្យអាសូរ! បុរសជាងកញ្ចក់ម្នាក់ ពេលល្ងាចទិញឡាំងដាក់ខោអាវ ទៅផ្ទះគូដណ្តឹង នៅខេត្តសៀមរាប ព្រឹកឡើងស្រាប់តែដេកស្លាប់

កណ្ដាល: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថាន នៅថ្ងៃ ព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោសក័ ពស២៥៦៣ត្រូវនឹងថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ដេកស្លាប់ (ខ្យល់គ) កើតហេតុវេលាម៉ោង ៨និង០០នាទី ត្រង់ចំណុចផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កុយ រ៉ាវុទ្ធ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ជាងកញ្ចក់ ជនជាតិខ្មែរ ស្រុកកំណើត ភូមិទី៥ ឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម។

ដំណើររឿង៖ នៅមុនពេលកើតហេតុ តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៩និង០០នាទី ក្មួយជនរងគ្រោះឈ្មោះ ស្រេង វិសាល ភេទប្រុស អាយុ១៥ឆ្នាំ ដែលបានដេក ជិតនិងបានប្រាប់ថា ឃើញជនរងគ្រោះបានជិះទៅក្រៅទិញក្រដាស់ឡាំង ដើម្បីដាក់ខោអាវទៅលេងខេត្តសៀមរាបផ្ទះគូដណ្តឹង ហើយនៅវេលាម៉ោង២២និង០០នាទីជនរងគ្រោះបាននិយាយទូរសព្ទ័ជាមួយគូរដណ្តឹងដល់យប់ជ្រៅ ។

លុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៧និង៣០ព្រឹក ពូជនរងគ្រោះឈ្មោះ អ៊ន សុខលី ភេទប្រុស អាយុ៤៦ឆ្នាំ បានបើកទ្វារ ឃើញជនរងគ្រោះដេកមិនក្រោកក៏សង្ស័យទៅដាស់ ជនរងគ្រោះមានសភាពត្រជាក់ និងរឹងស្តូក ក៏បានហៅពេទ្យនៅមន្ទីរពេទ្យជ័យជម្នះមក ដើម្បី ជួយសង្គ្រោះប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។

បញ្ជាក់ថា ជនរងគ្រោះបាននិយាយប្រាប់ពូៗថា ជនរងគ្រោះចុកដៃចុកជើង និងឈឺទ្រូង និងបានទៅពិនិត្យមើលឈាមផងដែរ ។ បន្ទាប់មកក៏បានរាយការណ៍ជូនសមត្ថកិច្ចចុះធ្វើការពិនិត្យ ។ សមាសភាពចូលរួមពិនិត្យ ផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាសាកសពក្បាល ដងខ្លួននិងអវ:យវ:មានសភាពរឹង ក្រៅពីនេះពុំមានស្លាកស្នាមអ្វីគួរឲ្យកក់សម្គាល់ឡើយ ។

ការសន្និដ្ឋាន តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ និងលោកគ្រូពេទ្យបច្ចេកទេសធ្វើកោសល្យវិច័យ ជនរងគ្រោះ ស្លាប់ដោយសារ ខ្យល់គ ។ សាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

មតិយោបល់