សៀមរាបៈ នៅវេលាម៉ោង ៧និង០០នាទីព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានករណីមនុស្សដេកស្លាប់ ស្ថិតនៅបន្ទប់ជួល ក្រុមទី០១ ភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមរាប។
សាកសពឈ្មោះ ឈឺត អោត ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរ លក់សាំង បច្ចុប្បន្នស្នាក់នៅកន្លែងកើតហេតុ។
យោងតាមការពិនិត្យនិងសន្និដ្ឋានរបស់លោកគ្រូពេទ្យ អ៊ិត ឆបឆរ័ត្ន ជាគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានឲ្យដឹងថា សពស្លាប់ដោយក្អួតរាគខ្លាំងធ្វើឲ្យបាត់បង់ជាតិទឹកច្រើន បណ្ដាលឲ្យស្លាប់បាត់តែម្តង។
ការពិនិត្យសាកសព ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌឡើយ។
ក្រោយពីកើតហេតុសាកសព ប្រគល់ឲ្យក្រុមគ្រួសារ នៃសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់