ព័ត៌មានជាតិ

ជនសង្ស័យចំនួន៩នាក់ត្រូវបានឃាត់ខ្លួន ករណីគាស់ផ្ទះលួចម៉ូតូ

ភ្នំពេញ: សមត្ថកិច្ចនៃអធិការដ្ឋាននគរនបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ០៩នាក់ ស្រី០២នាក់ ពាក់ពន្ធ័ករណីលួចម៉ូតូ(គាស់ផ្ទះលួចម៉ូតូ) នៅចំណុចផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០១ និង២០នាទី ។

ឃាត់លើកទី១ ( ជនសង្ស័យ ០៦នាក់ នៅថ្ងៃទី២១-០៤-២០២០ វេលាម៉ោ២០ និង០០នាទី)។
១-ឈ្មោះ ហេង ដារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិចម្រើនផល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ឃាត់តាមផ្លូវ ក្នុងសង្កាត់ទឹកថ្លា ។
២-ឈ្មោះ វង្ស ធីតា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលផ្លូវបេតុង ភូមិចម្រើនផល៤ សង្កាត់បឹងទំពន់១ ខណ្ឌមានជ័យ (មានសារធាតុញៀន) ឃាត់តាមផ្លូវ ក្នុងសង្កាត់ទឹកថ្លា ។
៣-ឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលព្រៃ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (ឃាត់ខ្លួនតាមផ្លូវ នៅសង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យទទួលផលចោរកម្ម) (មានសារធាតុញៀន) ។
៤-ឈ្មោះ ជា បញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិថ្មគោល សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) ។
៥-ឈ្មោះ ហ៊ុន ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងឈូក សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
៦-ឈ្មោះ ជា រស់ ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ (ទទួលផលចោរកម្ម) (មានសារធាតុញៀន)។

ឃាត់លើកទី២ ( ជនសង្ស័យ ០៣នាក់ នៅថ្ងៃទី២២-០៤-២០២០ វេលាម៉ោ១៨ និង០០នាទី) ៧-ឈ្មោះ ប្រាក់ សុគា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)ឃាត់នៅបន្ទប់ជួល ។
៨-ឈ្មោះ ស៊ឹម សុគា ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យជ័យ (មានសារធាតុញៀន) ឃាត់នៅបន្ទប់ជួល ។
៩-ឈ្មោះ សែម ឧត្តមភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិព្រែកឡុង សង្កាត់តាក្តុល ក្រុងតាមខ្មៅ (មានសារធាតុញៀន) ឃាត់នៅផ្ទះរបស់ខ្លួន ។ ដែលបានធ្វើសកម្មភាពគាស់សោរផ្ទះលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ ដូចខាងក្រោម ៖
១-ឈ្មោះ ប្រាក់ ស្រីម៉ាច ភេទស្រី អាយុ២៨ឆ្នាំ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
២-ឈ្មោះ ប៉ូច សុខប្រុស ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរជាងម៉ាស៊ីនត្រជាក់ ស្នាក់នៅផ្ទះលេខ១០៧៤ ផ្លូវបេតុង ភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

សម្ភារ:បាត់បង់ ម៉ូតូ ០២គ្រឿង (១-ម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ផលិតឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ 1HZ-8081(ដកហូតបានវិញប្រគល់ឲ្យជនរងគ្រោះ) , ២-ម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ 1DF-4465 (បាត់បង់ ) , កាតគ្រីម៉ូតូកង់បី០១ , កុំព្យូទ័រយួដៃ០១គ្រឿង និងទូរសព្ទ័ដៃ០១គ្រឿង ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

 

មតិយោបល់