ស្ទឹងត្រែង៖ផ្សារក្រមួនដែលអោយអជីវករលក់បណ្តោះអាសន្នត្រូវបានរុះរើប្តូរទៅកាន់ទីតាំងថ្មី ឱ្យមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្តស្ទឹងត្រែង ស្ថាបនាប្រព័ន្ធលូថ្មី នៅតាមបណ្តោយផ្លូវជុំវិញ ផ្សារស្ទឹងត្រែងដើម្បីរំដោះទឹកកខ្វក់ ដែលជាប្រភពមេរោគចេញពីទីក្រុង និងរៀបចំទីក្រុងស្អាតឈានទៅ ចូលរូមប្រឡងប្រណាំង តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ក្នុងសកម្មភាពស្ថាននាប្រពន្ធ័លូរក្នុងក្រុងស្ទឹងត្រែងចាប់ពីសប្តាហ៏ទីមួយខែកញ្ញាឆ្នាំ២០១៤មកនេះ លោកសគឹមណាតប្រធានមន្ទីរសាធារណៈការ និងដឹងជញ្ជូនខេត្តបានបបញ្ជាក់ថាៈការស្ថាបនាប្រព័ន្ធលូ តាម ផ្លូវជាតិពទ្ធ័ជុំវិញផ្សារស្ទឹងត្រែង ដែលជាទីកន្លងអាជីវករលក់ដូរបណ្តោះអាសន្នពីមុននោះ និង ត្រូវចំ ណាយថវិការជាតិជាង៣០០០លានរៀល ដើម្បីធ្វើឲ្យមានបរិស្ថានល្អ និង ធានាដល់គុណភាពផ្លូវផង។ លោកប្រធានមន្ទីរបញ្ជាក់ថាៈជំហ៊ានដំបូងយើងធ្វើប្រព័ន្ធលូរ ដែលកំពុងសាងសង់ទើបឈានទៅស្ថាបនាផ្លូវ បេតុង ហើយប្រពន្ធ័លូរនេះក្រុមការងារជំនាញប្រឹងប្រែងស្ថាបនា រួចរាល់ឲ្យបានឆាប់នៅចុង ឆ្នាំ២០១៤នេះ។
លោកប្រធានមន្ទីរបន្ថែមថា៖ការអភិវឌ្ឍន៍នៅក្នុងក្រុងមានផលប៉ះពាល់នៅតាមជួរមុខផ្ទះសម្បែងប្រ ជាពលរដ្ឋខ្លះៗ តែពួកគាត់មានការយោគយល់ច្រើនចំពោះការរៀបចំបណ្តាញប្រពន្ធ័លូរនេះ ពីព្រោះវាមានផលប្រយោជច្រើនសំរាប់ពួកគាត់ ដូចជាការលប់បំបាត់ខ្លិនស្អុយ បំបាត់សំបុកមូសចំលង់មេរោគជាដើម។
លោកខូវសាន់លីននៅភូមិ ឃុំ កោះស្នែងស្រុកថាឡាវរិវ៉ាត់ បានទទួលស្គាល់ថា ការរៀបចំធ្វើលូរផ្លូវឲ្យល្អនេះ ពិតជាមានប្រយោជន៏ច្រើន និងបង្កភាពងាយស្រួល ដល់ការធ្វើចរាចរណ៍ជាសាធារណៈ ជូនប្រជាពលរដ្ឋទូទៅ ទាំងម៉ូតូ និងរថយន្ត ហើយទីក្រុងយើងក៏មានសម្រស់ស្អាត ពេលភ្ញៀវទេសចរណ៏មកលេ ងក៏ទទួលការលើកសរសើរផងដែរ។ លោកសគឹមណាតប្រធានមន្ទីរសាធារណៈការនិងដឹងជញ្ជូនខេត្តបានឲ្យដឹងថា៖ប្រពន្ធ័លូរបង្ហូរទឹក នេះ គ្រោងបញ្ជាប់ការសាងសង់នៅចុងឆ្នាំ២០១៤ ទៅតាមផែនការផែនការកំណត់ ហើយមន្ទីរនិងបន្តស្ថាប នាផ្លូវបេតុងក្នុងក្រុងប្រវែង៧០០មែត្របន្តទៀត ក្នុងគម្រោងការចំណាយរបស់ថវិកាជាតិ ជាង៣ពាន់លាន រៀល។
ទន្ទឹមនិងការរៀបចំប្រព័ន្ធលូផ្លូវបេតុងត្រូវចំណាយថវិកាយ៉ាងច្រើនបែបនេះ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងត្រែង ក៏មានការិះគន់ដល់ប្រធានមន្ទីរសាធារណៈការខេត្តដែរថា ផ្លូវជាច្រើនខ្សែក្នុងក្រុងទាំងមូលភាគច្រើនមិនសូវមានគុណភាពទេ ធ្វើពីប្រាំងគ្រាន់តែដល់រដូវវស្សា ខ្លះបានបាក់ស្រុតខូតខាតយ៉ាងដំណំ។ជាក់ស្តែងដូចជាកន្លែងរង្វង់មូលថ្មី តាមផ្លូវមាត់ទន្លេ តាមផ្លូវមុខយោធាខេត្ត ធ្វើរួចមិនទាន់បានប៉ុន្មានផង ឃើញតែជួសជុល និងន្លែងខ្លះទៀតគ្មានលូ គ្រាន់តែភ្លៀងមួយមេទឹកលិច ត្រាំធ្វើឱ្យផ្លូវឆាប់ខូចនិងកន្លែងខ្លះខូតដោយទឹកជំនន់ទន្លេមេគង្គ រីឯកន្លែងខ្លះគ្មានទឹកលេចក៏ខូចដែរ ព្រោះតែគ្មានគុណភាព។ដូចនេះប្រជាពលរដ្ឋសំណូមពរដល់មន្ទីរសាធារណការ រៀបចំប្រព័ន្ធលូ និងថ្នល់ចាក់បេតុងថ្មី ធ្វើយ៉ាងណាឱ្យមានគុណភាពបន្តិច កុំធ្វើពីប្រាំងដល់ខែវស្សាខូចអស់ ធ្វើឱ្យថវិការនេះចំណាយអត់ប្រយោជន៍៕
មតិយោបល់