ព័ត៌មានជាតិ

អាសូរណាស់! លោកយាយអាយុ ៧៥ឆ្នាំម្នាក់ ស្លាប់ភ្លាមៗ ក្រោយម៉ូតូបុកជាមួយគោយន្ត

កំពង់ស្ពឺ: កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវលំចំណុចភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ1P-8492 អ្នកបើកបរឈ្មោះ បាន ភាព ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិមានជ័យ ឃុំដំបូករូង ស្រុកភ្នំស្រួច បើកបរមកពីទិសកើតទៅលិចមកដល់ចំណុចខាងលើ បានបុកជាមួយគោកយន្ត ០១គ្រឿងម៉ាក គូប៊ូតា ដែលបើកបរមកពីទិសខាងលិច(បញ្ច្រាសទិសគ្នា) បណ្តាលឲ្យឈ្មោះ ជា ណាវ ភេទស្រី អាយុ៧៥ឆ្នាំ រស់នៅភូមិក្រាំងស្យា ឃុំគីរីវន្ត ស្រុកភ្នំស្រួច ដែលជាអ្នកជិះលើគោយន្ដស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ក្រុមគ្រួសារបានយកទៅព្យាបាលនៅ
មន្ទីរពេទ្យ និងអ្នកបើកបរគោយន្ដរងរបួសស្រាល។

ក្រោយពីកើតហេតុម៉ូតូនិងគោយន្ដខូចខាតធ្ងន់ ហើយបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដំបូករូង ចំពោះសាកសពប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ករណីនេះសមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

មតិយោបល់