ព័ត៌មានជាតិ

ព្រលឹងចុងសក់! បើកបរលឿន នៅចំណុចផ្លូវកោង រេចង្កូតបុកង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ចូលស្រែ

កែបៈ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កទ្បើងដោយខ្លួនឯង រថយន្តមួយគ្រឿងបើកលឿន មកដល់ចំណុចផ្លូវកោង ក៏រេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់ធ្លាក់ចូលក្នុងស្រែ សំណាងល្អមិនមានអ្នករងរបួសនោះទេ គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ៤ និង១០នាទីទៀបភ្លឺថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវកោងលើដងផ្លូវជាតិលេខ៣៣ ស្ថិតក្នុងភូមិអូរដូង ឃុំពងទឹកស្រុកដំណាក់ចង្អើរ ខេត្តកែប។

ដំណើររឿង៖ ដំបូងទ្បើង គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា បាឡែន ធ្វើដំណើរពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន។ មកដល់ចំណុចផ្លូវកោង សង្ស័យបួងចង្កូតមិនទាន់ ក៏ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់ធ្លាក់ស្រែតែម្ដង។

ក្រោយកើតហេតុ ម្ចាស់រថយន្ត បានទាក់ទងរថយន្តមកស្ទូចឡានខ្លួន យកទៅជួសជុល និងចេញសងថ្លៃខូចខាតបង្គោលភ្លើងផងដែរ៕

មតិយោបល់