ព័ត៌មានជាតិ

មន្ត្រីយោធាម្នាក់ បើករថយន្តហ្វតបុករថយន្តសាំយ៉ុងក្រពិតមួយចំហៀង

ភ្នំពេញ: រថយន្តហ្វតបុកសាំយ៉ុងក្រពិតមួយចំហៀងរថយន្តបង្កបែកពោងសុវត្ថិភាពទៅមុខលែងរួច។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយ បុរី អង្គកែងផ្លូវបេតុងអ៊ីអន២ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

រថយន្តសាំយ៉ុង ពាក់ផ្លាកលេខ កំពង់ចាម 2B-1197 ពណ៌លឿង ដឹកម្ទេសពេញរថយន្តបើកបរដោយបុរសម្នាក់។
រយន្តហ្វតរែនជើ ពាក់ផ្លាកលេខ ភ្នំពេញ 2BE-9125 ពណ៌ស បើកដោយមន្ត្រីយោធាម្នាក់។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្ត ម៉ាកសាំយ៉ុងខាងលើបានធ្វើតាមបណ្តោយផ្លូវបេតុអ៊ីអន២ ពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុចំណុចផ្លូវខ្វែង ស្រាប់តែរថយន្តហ្វតរែនជើបើក តាមផ្លូវបុរីអង្គបុកសាំយ៉ុងពេញទំហឹង បណ្តាលឲ្យក្រពិតមួយចំហៀងខាងឆ្វេង ចំណែករថយន្តបង្កខូចខាតផ្នែកខាងមុខនិងបែកពោង។
ភ្លាមៗ នោះ ភាគីទាំងសងខាងជជែកគ្នាមិនត្រូវក៏ហៅសមត្ថកិច្ចមកពិនិត្យ។

ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាន ទៅដល់ទាក់ជំនាញ់វាស់វែង យករថយន្តទាំងពីទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីដោះស្រាយជាក្រោយ៕

មតិយោបល់