ព័ត៌មានជាតិ

ទំនាស់រឿងបាត់នំសែនទេវតា បណ្ដាលឲ្យជនរងគ្រោះស្លាប់ក្នុងថ្លុមឈាម យ៉ាងអាណោចអធ័ម

ភ្នំពេញៈ​​​​​ នៅវេលាម៉ោង ១២និង១០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ មានករណីវាយ និងដំបងបណ្ដាលឲ្យស្លាប់មនុស្ស ត្រង់ចំណុចក្រុងតាខ្មៅ ខេត្តកណ្ដាល។
ជនរងគ្រោះឈ្មោះ ប៉ោ សុខហេង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅមុខផ្ទះគ្មានលេខ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

ជនសង្ស័យ ២នាក់៖
១/ឈ្មោះ សុង ប្រុសនាង ភេទប្រុស អាយុ ៣៦ឆ្នាំ ហៅម៉ាប់ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅ ភូមិកើតហេតុ (ឃាត់ខ្លួន)។
២/ឈ្មោះ ឌី ជេរ អាយុ ៣៥ឆ្នាំ រត់គេច។

មូលហេតុ៖ ទំនាស់រឿងបាត់នំសែនទេវតា។

ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ ផឹកស្រាស្រវឹង ស្រែកជេរឡូឡា រឿងបាត់នំ នៅលើរានទេវតាមុខផ្ទះ ចំណុចកើតហេតុរួចឈ្មោះ ណាង សុផល ជាអ្នករស់នៅជិតខាងគ្នា បានឆ្លើយថា គ្មានអ្នកណាលួចនំអ្ហែងទេ ហើយក៏មានទំនាស់ពាក្យសម្តីគ្នា ពេលនោះក៏មានជនសង្ស័យ ២នាក់ ឈ្មោះ សុង ប្រុសនាង និងឈ្មោះ ឌីជេ ប្តី និងប្អូនថ្លៃ ឈ្មោះ ណាង សុផល ដែលកំពុងអង្គុយផឹកស្រានៅក្បែរនោះ បានស្រែកថា កុំឡូឡាខ្លាំងពេកថ្លង់ណាស់! ជនរងគ្រោះខឹង ក៏ស្ទុះទៅវាយជនសង្ស័យឈ្មោះ សុង ប្រុសនាង មួយដៃចំមុខ និងយកដំបងគល់ឬស្សីវាយ ទៅលើជនសង្ស័យថែមទៀត ពេលនោះជនសង្ស័យ ឈ្មោះ សុង ប្រុសនាង ចាប់ដំបងបានវាយទៅលើជនរងគ្រោះវិញជាច្រើន ដំបងចំក្បាលបែកឈាមដួលទៅលើដី រួចជនសង្ស័យឈ្មោះ ឌីជេ ចូលមកវាយជនរងគ្រោះថែមទៀត រួចនាំគ្នារត់គេចខ្លួន យកដំបងគល់ឬស្សី បោះចោលក្នុងព្រៃបាត់។

សូមបញ្ជាក់៖ ក្រោយពីកើតហេតុជនរងគ្រោះ បានងើបដើរទៅដេកនៅផ្ទះ លុះដល់ព្រឹកឡើងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ បងស្រីជនរងគ្រោះមកឃើញជនរងគ្រោះដេកសន្លប់ពុំដឹងខ្លួន ក៏នាំទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត្រ រហូតដល់ម៉ោង ២និង១០នាទី ជនរងគ្រោះក៏ស្លាប់ លុះរហូតមកដល់ថ្ងៃទី២៣ ខែឆ្នាំខាងលើ កម្លាំងព្រហ្មទណ្ឌខណ្ឌ សហការជាមួយក្រុង ឃាត់បានជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ន និងចាត់ការ បន្តតាមនីតិវិធីច្បាប់៕

មតិយោបល់