ត្បូងឃ្មុំ: កាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២០ ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានករណីមនុស្សស្លាប់។
ជនរងគ្រោះឈ្មោះ ទន់ ឃន់ ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅ ភូមិ-ឃុំកើតហេតុ។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ រួមជាមួយគ្រូពេទ្យមណ្ឌលសុខភាព និងអាជ្ញធរ ភូមិឃុំ បានចុះទៅដល់កន្លែងកើតហេតុធ្វើការពិនិត្យសព។
សន្និដ្ឋានថា ជនរងគ្រឡ មានជំងឺប្រចាំកាយ ហើយផឹកស្រាជាប្រចាំមិនហូបបាយ ទើបបណ្ដាលឲ្យធ្លាយក្រពះស្លាប់តែម្ដង។
ក្រោយពេលពិនិត្យរួច សពប្រគល់ជូនក្រុមគ្រួសារសាច់ ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់