ព័ត៌មានជាតិ

ខ្យល់កន្ត្រាក់ ប៉ើងរបើកដំបូលស័ង្កសី នៅចំណុចផ្ទះមួយខ្នង

កំពង់ធំ: កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ មានករណីខ្យល់កន្រ្តាក់១លើកបណ្តាលឲ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋ១ខ្នង ស្ថិតនៅ ភូមិក្រសាំង(ក ) ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ឃាន ផល្លា ភេទប្រុស អាយុ៣៤ឆ្នាំ ផ្ទះទំហំ៥ម៉ែត្រ គុណ៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី បណ្តាលឲ្យខូចខាត របើកដំបូលស័ង្កសីចំនួន១០សន្លឹក៕

មតិយោបល់