ព័ត៌មានជាតិ

ករណីអគ្គិភ័យឆាបឆេះព្រៃ នៅឃុំព្រែកតាមាក់

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង០៥នាទីចំនុចភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។ ករណីនេះបណ្តាលឲ្យឆេះព្រៃក្នុងដីទំនេរ ចំនួន២០០×២០០ម៉ែត្រ។

មូលហេតុ៖ ដោយមានជនមិនស្គាល់អត្តសញ្ញាណមកដុតព្រៃ ។

ជំនាញបានប្រើប្រាស់ឡានទឹកអស់០៣ឡាន ស្មើនឹង៩ ម៉ែត្រគីប ក្នុងនោះឡានទឹកអធិការដ្ឋាននគរស្រុកមុខកំពូលអស់ចំនួន ០១រថយន្ត និងរថយន្តអធិការដ្ឋាននគរ ស្រុកខ្សាច់កណ្ដាលអស់ចំនួន០២រថយន្ត អគ្គិភ័យឆាបឆេះនេះបានពន្លត់រួចរាល់អស់ហើយ ។

ករណីនេះពុំមានអ្នករងរបួសនិងខូចខាតសម្ភារៈអ្វី ទេ ៕

មតិយោបល់