ព័ត៌មានជាតិ

ម៉ូតូចំនួន ៥៨គ្រឿង ត្រូវសមត្ថកិច្ចឃាត់ ករណី…

ភ្នំពេញៈ ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ទៀង ចាន់សារ អធិការនគរបាលខណ្ឌដូនពេញ តែងតែបញ្ជាកម្លាំងឲ្យធ្វើការត្រួតពិនិត្យនឹងឃាត់លើមធ្យោបាយរថយន្ត ម៉ូតូគ្រប់ប្រភេទដែលប្រើប្រាស់ស៊ីម៉ាំងបំពងសំឡេងខុសប្រក្រតី (ប្រែន.ប្រែន) ដើម្បីយកមកធ្វើការអប់រំណែនាំដល់ម្ចាស់យានយន្តឲ្យធ្វើការផ្លាស់ប្តូរ នឹងបញ្ឈប់ការប្រើប្រាស់ស៊ីមាំងខុសប្រក្រតីនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈក្នុងសង្គម រំខានការរស់នៅ នឹងសម្រាកដល់ស្ថានទូត ភ្ញៀវជាតិ អន្តរជាតិ វិនិយោគ ទេសចរណ៍ នឹងប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃការអនុវត្តបទបញ្ជា ក៏ដូចជាចំណាត់ការក្នុងវិធានការណ៍នេះ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងឃាត់បានម៉ូតូចំនួន ៥៨គ្រឿង ដោយក្នុងនោះបានឲ្យម្ចាស់យានយន្ត ធ្វើកិច្ចសន្យាបញ្ឈប់ការប្រើប្រាស់ប្រភេទស៊ីមាំងបំពងសំឡេង រួចយកស៊ីមាំងដើមមកធ្វើការផ្លាស់ប្តូរ នឹងប្រគល់ជូនម្ចាស់យានយន្តវិញ ៕

មតិយោបល់