កំពង់ស្ពឺៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២០និង ២៥នាទី លើផ្លូវលេខ៤ (៣៤–៣៥) ត្រង់ចំណុចភូមិព្រៃសុភី ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានម៉ូតូ ០១គ្រឿង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HZ-3510 អ្នកបើកបរឈ្មោះ ដុស សំណាង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកពីទិសខាងលិចទៅកើត លុះមកដល់ចំណុចខាងលើ បានបុករថយន្ត ០១គ្រឿង ម៉ាកតាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5149 អ្នកបើកបរឈ្មោះ ឃឿន សូនី ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិទន្លាប់ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាលដែលកំពុងបើកបរពីទិសខាងកើតទៅលិច រួចបត់ឆ្លងផ្លូវពីទិសខាងជើងទៅត្បូង បណ្តាលអោយអ្នកបើកបរម៉ូតូរបួសធ្ងន់ ។
ចំពោះអ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួនកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ។
ចំពោះវត្ថុតាងទាំង០២គ្រឿងយករក្សាទុកនៅអធិការដ្ឋានស្រុកសំរោងទង៕
មតិយោបល់