ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីយកកាំបិតភ្ជង់ប្រជាពលរដ្ឋ យកទ្រព្យសម្បត្តិ

បាត់ដំបង: កាលពីវេលាម៉ោង០២និង០៥នាទីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង សហការគ្នាចុះប្រតិបត្តិការបង្ក្រាប ទៅលើជនសង្ស័យចំនួន៣នាក់ ករណីធ្វើសម្មភាពយកកាំបិតភ្ជង់ ប្រជាពលរដ្ឋយកទ្រព្យសម្បត្តិ នៅចំណុចផ្លូវកោងស្រែមួយពាន់ ស្ថិតក្នុងភូមិចម្ការសំរោង១ សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

ជនសង្ស័យចំនួន៣នាក់៖ ១-ឈ្មោះ វង្ស គឹមឡាង ភេទប្រុស អាយុ៣២ឆ្នាំមានទីលំនៅភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។ ២-ឈ្មោះមោះ វុធ សុខផាត់ ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ៣- ឈ្មោះ ក្រត សុផាក ភេទប្រុស អាយុ ១៧ ឆ្នាំ មានទីលំនៅភូមិសំរោងស្នោ ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។ ចំណែក
ជនរងគ្រោះឈ្មោះ ណាង ហុងស្រេង ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅភូមិកំពង់ម្តោក ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។

វត្ថុតាងដកហូតរួមមាន៖ ម៉ូតូម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ចំនួន០២ គ្រឿង កាំបិតចំនួន០២ ដើម ទូរសព្ទដៃម៉ាក iphone xs max មួយគ្រឿង ( ជារបស់ជនរងគ្រោះ ) ។

ជនសង្ស័យ រួមទាំងវត្ថុតាងខាងលើ ត្រូវបានកម្លាំងការរិយាល័យជំនាញ ធ្វើការកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

មតិយោបល់