ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះផ្ទះពលរដ្ឋ ១ខ្នង ខូចខាតទាំងស្រុង

កំពង់ស្ពឺ: នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង១០នាទីព្រឹក មានករណីអគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិព្រៃរំដួល ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

ម្ចាស់ផ្ទះឈ្មោះ ខឹម ថន ភេទស្រី អាយុ ៦២ឆ្នាំ ប្រពន្ធឈ្មោះ សំ រ៉ុម ភេទប្រុស អាយុ ៦១ឆ្នាំ ផ្ទះមានទំហំ ៦m×៧m ដំបូលប្រកក្បឿង ជញ្ជាំងក្ដាររនៀបក្ដារ និងផ្ទះបាយ ៥m×៦m ជញ្ជាំងស្លឹក ដំបូងប្រកសង្ក័សី ។

មូលហេតុ៖ បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ។

ខូចខាតដូចខាងក្រោម៖
-ឆេះផ្ទះនិងផ្ទះបាយទាំងស្រុង
-ខោអាវ ចានឆ្នាំង
-ម៉ូតូម៉ាក ហុងដា សេ១២៥ ចំនួន ០២ គ្រឿង ម៉ាស៊ីនបូមទឹក ០១គ្រឿង
-ម៉ាស៊ីនត្រង់តាន័រ ១គ្រឿង
-មេក្រូ ១គ្រឿង លុយចំនួន ១,០០០,០០០៛ (មួយលានរៀល) ៕

មតិយោបល់