ព័ត៌មានជាតិ

ចិន​ច្រានចោល​ព័ត៌មាន​មិនឲ្យ​ប្រើ​ឧបករណ៍ Apple

កាលពី​សប្ដាហ៍​មុន សារព័ត៌មាន Bloomberg បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​ខ្លឹមសារ​ចេញ​ពី​សារព័ត៌មាន​ក្នុងស្រុក​ចិន​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង បាន​បញ្ជា​ឲ្យ​ទី​ភ្នាក់ងាររដ្ឋ​ទាំងអស់​បញ្ឈប់​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន Apple ប៉ុន្តែ​ព័ត៌មាន​នោះ​គឺ​មិនមែន​ទេ​។​

​ក្រោយពេល​លេចឮ​នូវ​ព័ត៌មាន​នោះ សារព័ត៌មាន Reuters បាន​ចុះផ្សាយ​ដោយ​សម្ដី​អ្នកនាំពាក្យ រដ្ឋាភិបាល​ចិន ថា ព័ត៌មាន​ខាងលើ​នោះ មិនមែន​ជា​ការពិត​ទេ ពោល​បច្ចុប្បន្ន​នៅ​ក្នុង​ស្ថាប័ន​ទាំងនោះ មាន​ប្រើ​ឧបករណ៍ iPad និង MacBook ដែល​ជា​ផលិតផល​របស់ Apple​។​

​អ្នកនាំពាក្យ​រូប​នោះ មិន​បាន​បញ្ជាក់​អ្វី​ឲ្យលើស​ពី​នេះ​នោះ​ទេ ប៉ុន្តែ​គេ​នៅ​ចាំបាន​ថា មួយ​រយៈពេល​ក្រោយនេះ ចិន​បាន​រឹតបន្ដឹង​ទៅលើ​ការប្រើប្រាស់​សេវាកម្ម និង​ឧបករណ៍​របស់​ក្រុមហ៊ុន​បរទេស ជាក់ស្ដែង កម្មវិធី​កម្ចាត់​មេរោគ និង​កម្មវិធី​ជជែក​កម្សាន្ត មួយចំនួន​ត្រូវបាន​ចិន​បិទ​កាលពី​ខែ​មុន​៕​
these_chinese_government_bans_apple_product_claims

មតិយោបល់