ប្រទេសវៀតណាមការកំណត់គោកដៅពាណិជ្ជកម្មព្រំដែនជាមួយនឹងប្រទេសចិនក្នុងទឹកប្រាក់ ១៦ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ ២០១៥។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរបស់វៀតណាមចេញផ្សាយកាលពីថ្ងៃអង្គារកន្លងទៅ។
ប្រទេសវៀតណាមក៏បានបង្កើននូវការធ្វើពាណិជ្ជកម្មតាមព្រំដែនជាមួយនឹងប្រទេសកម្ពុជាផងដែរ ថានឹងឲ្យបាន ៥ពាន់លានដុល្លារអាមេរិក និងជាមួយប្រទេសឡាវឲ្យបាន ២ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០១៥។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយនៅក្នុងសិក្ខាសិលារបស់ក្រសួងពាណិជ្ជកម្មនៅក្នុងទីក្រុងហាណូយ។
ចាប់តាំងពីឆ្នាំ ២០០៨ រហូតមកដល់ខែកញ្ញាឆ្នាំ ២០១៣ ចំណូលពាណិជ្ជកម្មព្រំដែនរបស់វៀតណាមសរុបបានកើនឡើងដល់ ៧២ពាន់លានដុល្លារអាមេរិក ដោយគិតជាមធ្យមកើនឡើង ១០ភាគរយ។ តែនៅក្នុងឆ្នាំ ២០១២ វៀតណាមទទួលបានប្រាក់ចំណូលពាណិជ្ជកម្មព្រំដែនចំនួន ១៣,១ពាន់លានដុល្លារអាមេរិកពីចិន កម្ពុជា និងឡាវ៕
មតិយោបល់