ព័ត៌មានជាតិ

នគរបាលក្រុងតាខ្មៅឃាត់ខ្លួនក្មេងចែកចាយគ្រឿងញៀនយ៉ាងសកម្មបានម្នាក់

កណ្តាល: ក្មេងឈាមរាវម្នាក់ជាមុខសញ្ញាចែកចាយគ្រឿងញៀនយ៉ាងសកម្មនៅក្រុងតាខ្មៅ ត្រូវបាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន ខណ:ដែលក្មេងឈាមរាវរូបនោះកំពុងចែកចាយគ្រឿងញៀន យ៉ាងសង្ហារ ដោយគ្មានញញើតសមត្ថកិច្ចសោះឡើយ ទើបកម្លាំងជំនាញប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ ដឹកនាំដោយអនុសេនីយ៍ឯក ចម្រើន បញ្ញា អធិការរងក្រុងតាខ្មៅ និងមានការចូលរួមពីលោកប្រធានផ្នែក និងលោក យាវ រដ្ឋា អនុប្រធានផ្នែក ប្រឆាំងគ្រឿងញៀនអធិការក្រុងតាខ្មៅ ទើបចាប់ឃាត់ខ្លួនបានភ្លាមៗតែម្តង។

ហេតុការណ៍ចុះឃាត់ខ្លួនកាលពីវេលាម៉ោង០១និង៣០នាទីរសៀល ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវលំ បេតុង ក្នុងភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមអនុសេនីយ៍ឯក ចម្រើន បញ្ញា អធិការរងបានប្រាប់ឲ្យដឹងថា ជនល្មើសមានឈ្មោះ ថន សម្បត្តិ ភេទប្រុស អាយុ២៣ឆ្នាំមានទីលំនៅភូមិតាក្តុល សង្កាត់ តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។

លោកអធិការរងបានប្រាប់ឲ្យដឹងទៀតថា មុខសញ្ញាខាងលើ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនបានតាមប្រមាញ់ជារៀងរាល់ថ្ងៃ ទើបនៅរសៀលថ្ងៃខាងលើ ក៏ចេញប្រតិបត្តិការ បង្ក្រាបបានភ្លាមៗតែម្តង។ បន្ទាប់ពីធ្វើការឃាត់ខ្លួន ក៏ឆែកត្រួតពិនិត្យលើខ្លួនឈ្មោះនេះឃើញថ្នាំ មួយកញ្ចប់តូច ក៏ឃាត់ខ្លួនតែម្តង។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ថន សម្បត្តិ បានឆ្លើយសារភាពប្រាប់ថា នៅក្នុងផ្ទះរបស់ខ្លួនមានថ្នាំមួយកញ្ចប់ទៀត ដោយលាក់ទុកនៅក្រោមគ្រែ ។ បន្ទាប់មក សមត្ថកិច្ចយើងបានសហការជាមួយប៉ុស្តិតាក្តុលធ្វើការឆែកឆេរឃើញដូចការសារភាពពិតមែនហើយបានដកហូតសរុបទាំងអស់ចំនួនពីរកញ្ចប់។ ជនសង្ស័យបានប្រាប់ទៀតថា បានទទួលយកពីឈ្មោះ ឃឿន ភេទប្រុស នៅសង្កាត់ព្រែកហូរ សម្រាប់លក់បន្ត ហើយខ្លួនក៏ធ្លាប់ប្រើដែរ។ ចំណែកឯវត្ថុតាងដកហូត មាន ក្រាមពណ៌ សថ្លា សង្ស័យជាសារធាតុញៀនមេតំហ្វេតាមីន(ម៉ាទឹកកកice)ចំនួន ០២កញ្ចប់តូច, ថង់សម្រាប់វេចខ្ចប់ចែកចាយគ្រឿងញៀនមានចំនួន៤ថង់, ទុយោសំរាប់ចូកច្រកគ្រឿងញៀនចំនួន១, កញ្ចប់បារី MEIUS ចំនួន១ ( មិនមានបារីទេ), ទូរសព្ទ័ N ចុចពិលមួយគ្រឿង និងម៉ូតូម៉ាក់Scopy ពណ៌ស ពាក់ស ពាក់ស្លាកលេខ8753 ។

បច្ចុបន្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

photo_2016-08-03_22-14-15

photo_2016-08-03_22-14-20

photo_2016-08-03_22-14-24

photo_2016-08-03_22-14-27

photo_2016-08-03_22-14-30

photo_2016-08-03_22-14-33

photo_2016-08-03_22-14-36

photo_2016-08-03_22-14-40

មតិយោបល់