ព័ត៌មានជាតិ

ថៃរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មី Beta ក្នុងទីក្រុងបាងកក ជាលើកដំបូង

 

(បាងកក)៖ អាជ្ញាធរសុខាភិបាលថៃ នៅថ្ងៃចន្ទនេះបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុស COVID-19 បម្លែងខ្លួនថ្មី Beta (វីរុសបម្លែងខ្លួនថ្មីមានប្រភពដើមមកពីប្រទេសអាហ្វ្រិកខាងត្បូង) ជាលើកដំបូងបង្អស់ នៅក្នុងទីក្រុងបាងកក។

បើតាមលទ្ធផលស៊ើបអង្កេតបឋម អ្នកជំងឺម្នាក់ខាងលើធ្លាប់មានទំនាក់ទំនងជាមួយករណីឆ្លងនៅខេត្ត ណារ៉ាធីវ៉ាត (Narathiwat) ភាគខាងត្បូងប្រទេសថៃ។ វាជាករណីដំបូងបំផុតដែលវីរុសបម្លែងថ្មី Beta ត្រូវបានរកឃើញនៅរាជធានីរបស់ថៃបែបនេះ ស្របពេលកន្លងមកវីរុសបម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញរាប់រយករណីរួចមកហើយ នៅតំបន់ភាគខាងត្បូងប្រទេសថៃ ដោយត្រូវគេជឿថា ឆ្លងចូលមកពីម៉ាឡេស៉ី។

ចង្កោមករណីឆ្លងជំងឺ COVID-19 ចំនួន១១ ក៏ត្រូវបានគេរកឃើញផងដែរ នៅក្នុងទីក្រុងនិងខេត្តចំនួន០៨ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ដោយអាជ្ញាធរថៃកំពុងឃ្លាំមើលយ៉ាងដិតដល់ទៅលើរោងចក្រ ផ្សារ និងជំរុំសំណង់ នៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់៕

ប្រភព៖​​​​​​ The Nation

មតិយោបល់