ព័ត៌មានជាតិ

ជនសង្ស័យ ២នាក់ កាន់កាប់អាវុធខុសច្បាប់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងប៉ុស្ដិ៍រដ្ឋបាល ឃាត់ជនសង្ស័យ ២នាក់ ករណី ប្រើប្រាស់សារធាតុញៀន និងកាន់កាប់អាវុធខុសច្បាប់ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៦និង ៣០នាទីរសៀល ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យរួមមាន ៖
១.ឈ្មោះ អ៊ន វុន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
២.ឈ្មោះ តុល ប្រុស តូច ភេទ ប្រុស អាយុ ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

វត្ថុតាំងដកហូតរួមមាន ៖ ម៉ូតូមួយគ្រឿង ម៉ាកស៊ីរុស គ្មានផ្លាក លេខ , កាំបិតាំងតោចំនួន ១ , និង ដែក ឆ្នាំង អំពៅ ចំនួន ១ ដើម។

បច្ចប្បន្នជនសង្ស័យ កំពុងឃុំខ្លួន បណ្ដោះអាសន្ននៅ អធិការខណ្ឌ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់