សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យមេខ្លោងនាំបក្សពួកជិះម៉ូតូដើរធ្វើសកម្មភាពបង្កអុកឡុកកន្លែងកម្សាន្តជាច្រើនលើក…

តាកែវ:ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នគរបាល ខេត្តតាកែវ និងមានការសម្របសម្រួលនិតីវិធីច្បាប់ពីឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០២:៣០នាទី លោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុកគិរីវង់ បានបញ្ជាលោកវរសេនីយ៍ទោ យ៉ាង តារា អធិការរងយុត្តិធម៌ និងលោកវរសេនីយ៍ត្រី នៅ នី អធិការរង បានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ មាន ហុងលី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជាមុខសញ្ញាយ៉ាងសកម្ម នឹងជាមេខ្លោងនាំបក្សពួកជិះម៉ូតូដើរធ្វើសកម្មភាពបង្កការអុកឡុកជាញឹកញាប់ក្នុងមូលដ្ឋាន ពិសេសទីកន្លែងកម្សាន្តនានា។ ដែលធ្លាប់ធ្វើសកម្មភាពកាប់ និងបង្កការអុកឡុកជាច្រើនលើក រួមទាំងបក្សពួកមានដូចខាងក្រោម៖
១ឈ្មោះ សេង គឹមសាន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិត្រើយទន្លាប់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ (គេចខ្លួន)
២ឈ្មោះ រិន តូនី ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (បានឃាត់ខ្លួន)
៣ឈ្មោះ ក្តី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅទួលពង្រ ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ (បានគេចខ្លួន)
+ចំពោះមូលហេតុ៖ ទំនើង ។
បច្ចុប្បន្នសមត្ថកិច្ចយើងបានធ្វើការនាំខ្លួនក្រុមជនសង្ស័យខាងលើយកមកធ្វើការសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *