ភ្នំពេញៈ ប្រទះឃើញសពស្ត្រីពុំស្គាល់អត្តសញ្ញាណម្នាក់ អណ្តែតទឹកទើរលើច្រាំងទន្លេសាប មានសភាពហើមស្អុយ និងមានស្នាមចំពោះ ២កន្លែង ត្រូវជនមិនស្គាល់មុខចាក់សម្លាប់។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង ៣រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២០ ស្ថិតត្រង់ចំណុចច្រាំងទន្លេសាប ក្នុងក្រុម៧ភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពស្ត្រីខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ មានគាបដង្គៀប ពណ៌ផ្កាឈូក នៅលើសក់ហើយ នៅលើពោះ ឃើញមានស្នាមចាក់ ២កន្លែង។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ ប្រជានេសាទបានចុះពីទូក បំណងរកផ្លូវឡើងច្រាំង ស្រាប់តែធុំក្លិនស្អុយៗ ក៏បញ្ចាំងពិលដើរតាមរកមើល ក៏ប្រទះឃើញសពស្ត្រីខាងលើណ នៅក្បែរមាត់ទឹក ទើបរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន។
បន្ទាប់ពីទទួលបានព័ត៌មាននេះ សមត្ថកិច្ចមូលដ្ឋាន បានដល់កន្លែងកើតហេតុ និងរាយការណ៍ប្រាប់ជំនាញ ចុះពិនិត្យ ដោយក្រោយពិនិត្យរួច សមត្ថកិច្ចសន្និដ្ឋានថា សពស្ត្រីខាងលើ ស្លាប់ដោយករណីឃាតកម្ម៕
មតិយោបល់