ព័ត៌មានជាតិ

សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា! រថយន្តបើកមិនប្រកាន់ស្ដាំ បុកម៉ូតូ បណ្ដាលឲ្យស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល ២នាក់

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នាថ្ងៃទី២៥ ខែមេសាឆ្នាំ២០២០ វេលាម៉ោង ១៥ និង៣០នាទី មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើង រវាងរថយន្ត និងម៉ូតូ ត្រង់ចំណុចផ្លូវខ្នងប្រឡាយគ្រួសក្រហម ខាងជើងផ្លូវជាតិ៦ ចម្ងាយ ១០០០ម៉ែត្រ ស្ថិតនៅភូមិដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង បានឲ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្តម៉ាក Libero SRX និងម៉ូតូC១២៥ នៅភូមិ ដំរីឆ្លង ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ក្នុងទិសដៅបញ្ច្រាសទិសគ្នា ដោយមិនប្រកាន់ស្តាំ បណ្តាលឲ្យអ្នកបើកបរម៉ូតូសេ ១២៥ ខ្មៅពាក់ផ្លាកលេខ សៀមរាប 1T-0239 ឈ្មោះឆែម ឈុន្នី ភេទស្រីអាយុ ៣៧ឆ្នាំ មានទីលំនៅភូមិព្រៃធំ ឃុំគោកធ្លកលើ ស្រុកជីក្រែង(ស្លាប់) និងអ្នករួមដំណើឈ្មោះ ឆែម ឆានី ភេទស្រីអាយុ ៣១ឆ្នាំ មានទីលំនៅជាមួយគ្នា រងរបួសធ្ងន់ និងក្មេងស្រីម្នាក់របួសស្រាល។

ចំណែកអ្នកបើកបររថយន្តម៉ាក Libero SRX ពណ៌ទឹកប៉ិចផ្លាកលេខ សៀមរាប 2B-7195 មិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះវាស់វែងធ្វើកំណត់ហេតុ និងបញ្ជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ហើយប្រគល់សាកសព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកវត្ថុតាង សមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីអនុវត្តតាមនីតិវិធីបន្ត ៕

មតិយោបល់