កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា កើតហេតុថ្ងៃ សៅរ៍ ៤កើត ខែពិសាខ ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៥.០៤.២០២០ វេលាម៉ោង ១៩ និង៣០នាទី នៅចំណុចមុខផ្ទះឈ្មោះណាង ភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះ០១នាក់ ឈ្មោះសុខ ហេង ភេទ ប្រុស អាយុ១៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ ទីលំនៅភូមិគោមក្រៀម ឃុំវិហារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជនសង្ស័យឈ្មោះ ធឿន សុខហឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល (គេចខ្លួន)។
វត្ថុតាងចាប់យក៖ ព្រនង់ឈើមូលប្រវែង ២.៥០ ម៉ែត្រ។
សភាពរឿងហេតុ ជនសង្ស័យឈ្មោះ ធឿន សុខហឿន មានទំនាស់ ជាមួយឈ្មោះ ឡេង សៀងឡុង ដែលត្រូវជាបងថ្លៃជាយូរមកហើយ ។ លុះនៅថ្ងៃទី ២៥.៤.២០២០ វេលាម៉ោង ១៩ និង៣០នាទី ឈ្មោះឡេង សៀងឡុង បានជិះម៉ូតូឌុបប្រពន្ធ និងជនរងគ្រោះឈ្មោះសុខ ហេង ដែលត្រូវជាក្មួយទៅលេងផ្ទះឪពុកក្មេកនៅភូមិសំបួរ ឃុំសំបួរ លុះមកដល់ចំណុចកើតហេតុ ជនសង្ស័យ បានស្ទុះវាយ ឈ្មោះឡេង សៀងឡុង និងព្រនង់ឈើមូល តែមិនត្រូវ ក៏ត្រូវជនរងគ្រោះ ដែលជិះម៉ូតូជាមួយខាងក្រោយ ចំក្បាល បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់ ។
បច្ចុប្បន្នជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ។ ករណីនេះ កម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំបួរ បានស្រាវជ្រាវបន្ត ស្វែងរកជនសង្ស័យ និងកសាងសំណុំរឿងតាមនីតិវិធី៕
មតិយោបល់