កំពង់ស្ពឺៈ នៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយក្រវ៉ាន់ មានការប្រគល់ម៉ូតូជូនអាណាព្យាបាល ដែលកូនៗគាត់ ជាក្រុមទំនើង «កែឆ្នៃបំពង់ស៊ីមាំងម៉ូតូឲ្យ លាន់សំទ្បេងខ្លាំង បង្កការរំខានដល់ប្រជាពលរដ្ឋ និងសង្គម» ម៉ូតូដែលកម្លាំងនគរបាល ធ្វើការឃាត់បានមានចំនួន ១៩គ្រឿង ។
ការប្រគល់ម៉ូតូដែលកែឆ្នៃខុសលក្ខណៈបច្ចេកទេសនេះ ឲ្យទៅអាណាព្យាបាល នាពេលនោះ បានការអញ្ជើញចូលរួមពីសំណាក់លោកឧត្ដម សេនីយ៍ត្រី តាប់ លន ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន លោកចៅសង្កាត់ស្វាយក្រវ៉ាន់ និងមានការចូលរួមមកទទួលយកម៉ូតូ និងធ្វើកិច្ចសន្យាពីសំ ណាក់វត្ដមាន អាណាព្យាបាល សាម៉ីខ្លួនជាកូនទំនើងផងដែរ ។ ក្រោយការអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សក ម្មភាពទាំងនោះ អាណាព្យាបាលនិងសាម៉ីខ្លួនបា នយកសម្ភារស៊ីមាំងម៉ូតូ (ស៊ីមាំងស្រ៊ីន) មកធ្វើកា រដោះដូរឲ្យដូចស្ថានដើមវិញ ទើបអនុញ្ញាត ឲ្យយកទៅប្រើប្រាស់ជាធម្មតាវិញ។
តាមការបញ្ជាក់ឲ្យដឹងបន្ថែមពីលោកឧត្ដមសេនីយ៍ត្រី តាប់ លន ថា ប្រតិបត្ដិការនេះគឺ ក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្ដ ដោយបានការ បញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកអភិបាលខេត្ដ និងការចង្អុលការផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដ កម្លាំងនគរបាលការិយាល័យចរាចរណ៍ សហការជាមួយកម្លាំងរបស់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ទាំង៨ ឃុំ-សង្កាត់បន្ដប្រតិបត្ដិការ និងចុះផ្សព្វផ្សា យណែនាំដោយផ្ទាល់ដល់មុខសញ្ញា ដែលជាក្រុ មក្មេងទំនើង និងទីតាំងលក់ ជួសជុលកែឆ្នៃស៊ីមាំងម៉ូតូនៅក្នុងភូមិសាស្រ្ដខេត្ដ ជាបន្ដបន្ទាប់ ប៉ុន្ដែនូវតែជាបញ្ហាទុក្ខកង្វល់អំពីក្រុមគ្រួសារអាណាព្យាបា លមួយចំនួន ហាក់បីដូចជាមិនចាប់អារម្មណ៍ និងអប់រំប្រដៅដល់កូន-ក្មួយនោះទេ ។
ជាការសំណូមពរ សូមអាណាព្យាបាល មាតាបិតា ទាំងអស់សូមជួយអប់រំណែនាំដល់កូនឲ្យ ចូលរួមគោរពច្បាប់ និងបញ្ឈប់នូវសកម្មភាពទាំង ឡាយដែលទាក់ទងដល់ផ្លូវច្បាប់ « រួមគ្នាដើម្បីសង្គមជាតិ របស់យើង ត្រូវមានការ ចូលរួមពីសំណាក់ពលរដ្ឋនៅក្នុងសង្គម»៕
មតិយោបល់