សៀមរាបៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នាវេលាម៉ោង១៥នឹង២៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ នៅភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្ត សៀមរាប ជនបរទេសម្នាក់បានស្លាប់នៅលើរ៉ឺម៉កម៉ូតូកង់បី ក្នុងពេលកំពុងបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យ។
លោកឧត្តមសេនីយ៍ត្រី ជា គឹមសាន្ត ស្នងការរងទទួលផែនអន្តោប្រវេសន៍បានអោយដឹងថាជនរងគ្រោះ ឈ្មោះ MORLOG JOSEF RUDOLF ភេទប្រុស កើតថ្ងៃទី២២-០៤-១៩៥០ ជនជាតិអាល្លឺម៉ង់ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួល ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ និងលោកវេជ្ជបណ្ឌិត អុិត ឆបឆរ័ត្ន គ្រូពេទ្យអមតុលាការ បានសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារ ជំងឺបេះដូងដំណាក់កាលចុងក្រោយ។
ក្រោយការពិនិត្យ និងធ្វើកំណត់ហេតុរួច សមត្ថកិច្ចបានបញ្ជូនសាកសពទៅតម្កល់ទុកបណ្តោះអាសន្ននៅវត្តទឹកថ្លា រាជធានីភ្នំពេញ ដើម្បីរង់ចាំការសម្រេចពីក្រុមគ្រួសារនិងស្ថានទូត៕
មតិយោបល់