ព័ត៌មានជាតិ

ជនសង្ស័យ១៣នាក់ ធ្វើសកម្មភាពធាក់វ៉ៃប្លន់យកម៉ូតូ ត្រូវជាប់អន្ទាក់សមត្ថកិច្ច៥នាក់

កណ្តាល: យោងតាមផេក អធិការដ្ឋាននគរបាលស្រុកស្អាង បានឲ្យដឹងថា ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៥ និង ៥០នាទី ឃាត់ខ្លួនជនសង្ស័យ៥នាក់ ក្នុងចំណោមបក្ខពួក១៣នាក់ ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស ធាក់វ៉ៃប្លន់យកម៉ូតូ នៅចំណុចលើផ្លូវជាតិលេខ២១ ភូមិផ្លូវបំបែក ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះ០២នាក់៖ ១.ឈ្មោះ សិច ប៊ុនលី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។ ២.ឈ្មោះ ឡុច ផល ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិកណ្ដាល ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។

ជនសង្ស័យចំនួន១៣នាក់៖ ១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន០១លើក រយ:ពេល០២ឆ្នាំ ពីបទ: លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីឆ្នាំ២០១៨)(ឃាត់ខ្លួន) ។ ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ ហៅ ជុក ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។ ទាំងពីរនាក់មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ៣.ឈ្មោះ ខុន សឹងហាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។៤.ឈ្មោះ នី សុខឡៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។ មានទីលំនៅ ភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ៥.ឈ្មោះ ធឿន លីន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិរកាលើ ឃុំ ខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (ឃាត់ខ្លួន) ។ ៦.ឈ្មោះ សួន សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ៧.ឈ្មោះ ហេង សំណាង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ទាំងពីរនាក់មានទីលំនៅភូមិព្រែកតាប្រាក់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ៨.ឈ្មោះ ញ៉ក់ វីរ:ជន់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ៩.ឈ្មោះ នឿន ណៃសេង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) មានទីលំនៅភូមិចុងកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ។ ១០.ឈ្មោះ ម៉ឺន សុភា ហៅ ម៉ាប់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) ។ ១១.ឈ្មោះ ហុង សំណាង ហៅ រ៉ូ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន)ទាំងពីរនាក់មានទីលំនៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល ។ ១២.ឈ្មោះ នឿន ជីវ័ន្ត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (គេចខ្លួន) មានទីលំនៅភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។ ១៣.ឈ្មោះ ឈិន វន ភេទប្រុស អាយុ ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិព្រៃទទឹង ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល (គេចខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូចំនួន០៦គ្រឿង ១.ម៉ាកHONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ(ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ២.ម៉ាក HONDA ស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ កណ្ដាល 1JF.1563 (ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព) ៣.ម៉ាក HONDA C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ (ជារបស់ជនរងគ្រោះ) ៤.ម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1JQ.7844 (ជារបស់ជនរងគ្រោះ) ៥.ម៉ាកHONDA C125 ៦.ម៉ាកHONDA C125 ពណ៌ខ្មៅ (របស់ជនរងគ្រោះ) ។

កាំបិតប៉័ងតោចំនួន០៣ ដាវ ១ ពូថៅ ១ ដែកបំពង់មូល ច្នៃជាដំបងពីរកំណាត់០១ ជំពាម ២ គ្រាប់ឃ្លី មួយចំនួន ដង្កាប់២ កូនសោរ ៤ ទុល្វីស ១ ខ្នងម៉ូតូ ប្រភេទកាំបន្ទះ ពណ៌ស ចំនួន ១គូ ក្បាំងម៉ូតូប្រភេទសង់ ពណ៌ខ្មៅ ចំនួន ៣គូ សំបកកង់ម៉ូតូ១គូ ពោះវៀនម៉ូតូ០១ ផ្លាកក ម៉ូតូសង់០១ គម្របច្រវាក់ ម៉ូតូសង់០១ ចង្អើរកណ្ដាល ម៉ូតូសង់ ០៣ ចង្អើរមុខ ម៉ូតូសង់០១ សន្ទះកាទែ ម៉ូតូសង់០៥ កញ្ចក់ម៉ូតូឆ្លុះមើលក្រោយ ម៉ូតូសង់ ០៣គូ ម៉ារ៉ាវេន ម៉ូតូសង់០២ ផ្លាកលេខចំនួន០៣ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះបានជិះម៉ូតូមកពីភ្នំពេញ ទៅផ្ទះនៅឃុំព្រែកអំបិល ។ លុះពេលជិះម៉ូតូមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ (១.ឈ្មោះ បុរី គឹមហំ ហៅ ហុង ២.ឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ និង៣.មិនស្គាល់អត្តសញ្ញាណ) បានជិះម៉ូតូ០១គ្រឿងម៉ាកសង់ ដេញតាមជនរងគ្រោះ ហើយធាក់ម៉ូតូជនរងគ្រោះបណ្ដាលឲ្យដួល រួចជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង ព្យាយាមលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ភ្លាមនោះជនរងគ្រោះបានស្រែថាចោរៗ ក៏ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ រត់ជួយដេញចាប់ឃាត់ខ្លួនបានជនសង្យ័យឈ្មោះ ឡុង ចន្ទ័បូរឬទ្ធិ ចំណែកជនសង្សយ័ឈ្មោះ បុរី គឹមហំ ហៅ ហុង រត់គេចខ្លួនចេញពីកន្លែងកើតហេតុ ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាង ឃាត់ខ្លួនបាន រីឯជនសង្ស័យម្នាក់ទៀត បានជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ បុរី គឹមហំ ហៅ ហុង និងឈ្មោះ ឡុង ច័ន្ទបូរឬទ្ធិ រួចមក នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកស្អាង សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានធ្វើការសាកសួរ រហូតបន្តធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០៣នាក់បន្ថែមទៀត ដែលជាបក្ខពួក មាន ១.ឈ្មោះ ខុន សឹងហាក់២.ឈ្មោះ នី សុខឡៃ ៣.ឈ្មោះ ធឿន លីន មកធ្វើការសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកខាងលើ ធ្លាប់ធ្វើសកម្មភាពធាក់ វ៉ៃប្លន់យកម៉ូតូនៅតាមផ្លូវ ចំនួន២៥លើកមកហើយ៖ នៅស្រុកស្អាង ស្រុកកោះធំ ស្រុកកៀនស្វាយ ក្រុងតាខ្មៅនិងស្រុកខ្លះក្នុងខេត្តតាកែវ ។ ចុងក្រោយនៅថ្ងៃទី២៤.០៧.២០២២ ធ្វើសកម្មភាពនៅឃុំព្រែកគយ និងឃុំទឹកវិល ស្រុកស្អាង ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនបានតែម្ដង ។ នៅពេលធ្វើសកម្មភាពបានយកម៉ូតូទាំងនោះ ទៅលក់ឲ្យបុរសមិនស្គាល់អត្តសញ្ញាណ នៅខេត្តតាកែវ និង ជួនកាលយកទៅលក់នៅរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួន និងចាប់យក បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការទៅតាមនីតិវិធី ៕

មតិយោបល់