ព័ត៌មានជាតិ

ចំនួន​អ្នក​ស្លាប់​ដោយសារ​ព្យុះ​នៅ​ហ្វីលីពីន បាន​កើនឡើង​ដល់ ២៧​នាក់​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​ហ្វីលីពីន​បានឲ្យដឹងថា គិត​មកដល់ពេលនេះ មាន​មនុស្ស​ស្លាប់​ចំនួន ២៧​នាក់ ដោយសារ​តែ​ព្យុះ Rammasun ដែល​បាន​បោកបក់​មក​លើ​ទីក្រុង និង​កន្លែង​មួយ​ចំនួន​។​

​នៅតាម​តំបន់​មួយចំនួន ត្រូវបាន​កាត់ផ្ដាច់​ប្រព័ន្ធ​ភ្លើង ហើយ​ដើម​ធំ​ជា​ច្រើន​ត្រូវបាន​បាក់​ដួលរលំ និង​ទ្រព្យសម្បត្តិ​ជាច្រើន​ត្រូវបាន​ខូចខាត ប៉ុន្តែ​របាយការណ៍​លម្អិត​ពី​ផលប៉ះពាល់​នៅ​មិនទាន់​ទទួលបាន​នោះទេ​។​

​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ លោក Alexander Pama ប្រធាន​ក្រុមប្រឹក្សាភិបាល​គ្រប់គ្រង​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ជាតិ បានឲ្យដឹងថា ចំនួន​អ្នកស្លាប់​មាន​កើនឡើង ២០​នាក់ ដោយ​នៅ​ក្នុង​នោះ ភាគច្រើន​ស្លាប់​ដោយសារ​តែ​ដើមឈើ​បាក់​សង្កត់​លើ ហើយ​បាន​តាម​ការចុះបញ្ជី មាន​អ្នក​បាត់​ខ្លួន ៥​នាក់ និង​៧​នាក់​ផ្សេង​ទៀត​រងរបួស​។​
​របាយការណ៍​ថ្មី​មកពី​តាម​បណ្ដាល​ខេត្ត​ដែល​រង​ផលប៉ះពាល់​ដោយសារ​ព្យុះ​នេះ​បានឲ្យដឹងថា មាន​ចំនួន​អ្នកស្លាប់​ថ្មី ៧​នាក់​បន្ថែមទៀត ដូច្នេះ​ចំនួន​អ្នក​ស្លាប់​បាន​កើនឡើង​ដល់ ២៧​នាក់ គិត​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍​នេះ​៕​
Typhoon

មតិយោបល់