ព័ត៌មានជាតិ

ទាស់សម្ដីក្នុងវង់ផឹកស៊ី កើតជាគំនុំក្នុងចិត្ត! យកដាវកាប់ទៅលើបុរសម្នាក់ របួសយ៉ាងដំណំ

តាកែវ: កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ មានករណីប៉ុនប៉ងឃាតកម្ម មួយកើតឡើងនៅ ចំណុចភូមិត្រដក់ពង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ។

ជនសង្ស័យឈ្មោះ ឆាយ ខា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើសកម្មភាពយកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ កេត គឿន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិ-សង្កាត់ជាមួយគ្នា ត្រូវចំនួន ០៤កន្លែង បណ្ដាលឱ្យរងរបួសធ្ងន់ ។

មូលហេតុ៖ ទាស់ពាក្យសម្ដីគ្នា ពេលផឹកស៊ី។

ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់