ព្រៃវែងៈ កាលពីវេលាម៉ោងប្រហែល ៦ និង២០នាទីព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចវត្តសំសមី ក្នុងភូមិ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង មានករណីមនុស្សធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន។
ជនរងគ្រោះឈ្មោះ ពួក ចន្នីភេទ ស្រីអាយុ៤៧ឆ្នាំ រស់នៅភូមិ ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានយកខ្សែកាបូបខ្មៅ និងក្រមាចង.កភ្ជាប់នឹងចេតិយ ខាងកើតព្រះវិហារ បណ្ដាលឲ្យស្លាប់តែម្ដង។
មូលហេតុ៖ មានជំងឺប្រចាំកាយជាប់ខ្លួន មិនអាចព្យាបាលជា។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ថាន និងកម្លាំងជំនាញរបស់ការិយាល័យបច្ចេកទេស ព្រមទាំងគ្រូពេទ្យ បានចុះធ្វើការពិនិត្យលើសព សន្និដ្ឋានថា ពិតជាស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់