កណ្ដាលៈ ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង២០ និង០០នាទី មានករណីគ្រោះថ្នាចរាចរណ៍ មួយកើតឡើងនៅលើផ្លូវជាតិលេខ១ ក្នុងគីឡូម៉ែត្រលេខ ៤១-៤២ចំណុច ភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
សភាពនៃរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាកHONDA DREAM 125 ពណ៌ខ្មៅ ប្រភេទស្រី ផ្លាកលេខភ្នំពេញ 1GZ-6075 បើកបរដោយឈ្មោះ ងួន វាសនា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ
មានទីលំនៅ ភូមិបឹងផ្សោត ឃុំពាមមានជ័យ ស្រុកពាមរ៍ ខេត្តព្រៃវែង (របួសស្រាល) មានអ្នករួមដំណើរចំនួន០២នាក់ ឈ្នោះ ឡា ធារ៉ា ភេទប្រុស អាយុ១៣ឆ្នាំ មុខរបក្នុងបន្ទប់ មានទីលំនៅភូមិបឹងផ្សោតជាមួយគ្នា (ស្លាប់) និងឈ្មោះ អូន នីតា ភេទស្រី អាយុ២៥មានទីលំនៅភូមិត្នោត ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមុខរបរកម្មការីនីរោងចក្រ ដែលបើកមានទិស ដៅពីភ្នំពេញទៅអ្នកលឿង តាមផ្លូវជាតិលេខ១ ។ ពេលមកដល់ចំណុចកើតហេតុខាងលើបានបុក ពីក្រោយរថយន្តម៉ាកCANTER ពណ៌ខៀវ ប្រភេទបែន ពាក់ផ្លាកលេខគ្មានបើកបរដោយមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួន) ដែលបើកបរមានទិសដៅស្របគ្នា (ភ្នំពេញ-អ្នកលឿង) បណ្តាលឲ្យស្លាប់ ឈ្មោះឡា ធារ៉ា នៅមណ្ឌលសុខភាពសំរោងធំ សពត្រូវបានប្រគល់ឲ្យឪពុកយកទៅធ្វើបុណ្យ ចំណែកឈ្មោះ ងួន វាសនា និងឈ្មោះ អូន នីតា ព្យាបាលនៅមណ្ឌលសុខភាពសំរោងធំ។
រីឯម៉ូតូខូចខាត ត្រូវបានយកមករក្សទុកជាភស្តុងតាង នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបន្តតាមនីតិវិធី។
ករណីនេះ បណ្តាលមកពីអ្នកបើកបរម៉ូតូ បើកធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បើកក្នុងល្បឿនលឿន មិនមើលស្ថានភាពផ្លូវមានឧបសគ្គ។ រថយន្តបើកបរ ខ្វះលក្ខណៈបច្ចេកទេស៕
មតិយោបល់