ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ ត្រូវជាប់ខ្នោះសមត្ថកិច្ចទៀតហើយ ករណីលួច

ភ្នំពេញ: នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ និង១០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចតាមផ្លូវ២០២០ ភូមិផ្សារទឹកថ្លា សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ

ជនសង្ស័យ០២នាក់រួមមាន ៖១-ឈ្មោះ ប៉ែន សូរិយ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ១០ ផ្លូវ៣៤៥ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (មានសារធាតុញៀន) និង២-ឈ្មោះ សុខ វ៉ាន់ណៃ ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ផ្លូវ២០០៤ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

ដកហូតវត្ថុតាង៖ ម៉ូតូ០១គ្រឿង ម៉ាកអាយខុន ពណ៌ទឹកក្រូច ផលិតឆ្នាំ២០០៨ ពាក់ផ្លាកលេខ ភ្នំពេញ 1CS-3167 , ដែកលួស០៤សរសៃ , និងទុលឡឺវីស០១ ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាល ខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

មតិយោបល់