កូរ៉េៈ ការអវត្តមានមិនបានបង្ហាញខ្លួន របស់មេដឹកនាំកូរ៉េខាងជើងជាសាធារណៈ ចាប់តាំងពីដើមខែមេសាកន្លងមក រួមជាមួយនឹងការសន្និដ្ឋាន របស់ប្រព័ន្ធផ្សព្វផ្សាយ បាននាំឱ្យមានពាក្យចចាមអារ៉ាមជាច្រើន ទាក់ទងនឹងសុខភាពរបស់លោក។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០។
ដោយមានរបាយការណ៍ខ្លះ បានអះអាងថា លោក គីម បានជាសះស្បើយពីការវះកាត់បេះដូង ខណៈមួយចំនួនផ្សេងទៀត បានលើកទ្បើងផ្ទុយដាច់ឆ្ងាយស្រទ្បះថា លោកបានក្លាយជាមនុស្សរុក្ខជាតិ ឬស្លាប់បង់ជីវិតទៅហើយ។
ទាក់ទងនឹងបញ្ហានេះ លោក Moon Chung-in ទីប្រឹក្សាគោលនយោបាយការបរទេសជាន់ខ្ពស់ របស់ប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានច្រានចោលពាក្យចចាមអារាម ដែលលើកទ្បើងអំពីសុខភាពរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយនិយាយថា ជាការពិត សុខភាពលោក គីម មិនមានអ្វីទ្បើយ គឺល្អធម្មតាទេ។
ដោយលោក Moon បាននិយាយប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា «ជំហររដ្ឋាភិបាលរបស់យើង ទាក់ទងនឹងរឿងនេះ នៅតែមុតមាំដដែល គឺលោក គីម ជុងអ៊ុន នៅមានជីវិត និងសុខភាពល្អប្រសើរ។ លោក បានស្នាក់នៅក្នុងតំបន់វ៉ុនសាន ចាប់តាំងពីថ្ងៃទី ១៣ ខែមេសាកន្លកមក។ រហូតមកដល់ពេលនេះ គ្មានស្ថានការណ៍ គួរឱ្យសង្ស័យណាមួយ ត្រូវបានរកឃើញនោះទេ៕
មតិយោបល់