ព័ត៌មានជាតិ

បុរសម្នាក់ មានទំនាស់ជាមួយប្អូនថ្លៃ យកព្រនង់វាយប៉ះចំក្បាលអ្នកផ្សេង បណ្តាលឲ្យសន្លប់

កណ្តាល: កាលពីវេលាម៉ោង ១៩និង៣០នាទីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ករណីហិង្សាដោយចេតនា មានបុរសម្នាក់ទំនាស់ជាមួយប្អូនថ្លៃ បានយកព្រនង់វាយប៉ះចំក្បាល
អ្នកផ្សេង បណ្តាលឲ្យរងរបួសធ្ងន់ ស្ថិតនៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ សុខ ហេង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិគោមក្រៀម ឃុំវិហារ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ជនសង្ស័យឈ្មោះ ធឿន សុខហឿន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងផ្សារដែក មានទីលំនៅភូមិសំបួរ ឃុំសំបួរ ស្រុកល្វាឯម ខេត្តកណ្ដាល (គេចខ្លួន) ។

វត្ថុតាងចាប់យក៖ មានព្រនង់ឈើមូល ប្រវែង២.៥០ម៉ែត្រ មួយកំណាត់ ។

សភាពរឿងហេតុ ជនសង្ស័យឈ្មោះ ធឿន សុខហឿន មានទំនាស់ជាមួយ ឈ្មោះ ឡេង សៀងឡុង ដែលត្រូវជាបងថ្លៃជាយូរមកហើយ ។ លុះនៅថ្ងៃទី ២៥ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៩និង៣០នាទី ឈ្មោះឡេង សៀងឡុង បានជិះម៉ូតូឌុបប្រពន្ធនិងជនរងគ្រោះ ឈ្មោះ សុខ ហេង ដែលត្រូវជាក្មួយទៅលេងផ្ទះឪពុកក្មេក លុះមកដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានស្ទុះវាយ ឈ្មោះឡេង សៀងឡុង និងព្រនង់ឈើមូល តែមិនត្រូវក៏ត្រូវជនរងគ្រោះ ដែលជិះម៉ូតូជាមួយខាងក្រោយចំក្បាល បណ្ដាលឲ្យធ្លាក់ពីលើម៉ូតូសន្លប់ ។ ជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ដើម្បីព្យាបាល ។

ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនបាត់ ។ ករណីនេះកម្លាំងផ្នែកជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍សំបួរបានស្វែងរកជនសង្ស័យយកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ៕

មតិយោបល់