កែបៈ កាលពីយប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ អនុវត្តតាមការសម្របសម្រួលនីតិវិធី ដោយលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោកកែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប និងលោកឧត្តមសេនីយ៍ត្រី បែន តារា ស្នងការនគរបាលខេត្តកែប បានដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌ សន្តិសុខ កម្លាំងអន្តរាគមន៍ពិសេស និងកម្លាំងនគរបាលក្រុងកែប សហកាជាមួយកម្លាំងកងរាជអាវុធហត្ថខេត្ត ចុះបង្ក្រាបចាប់ខ្លួនមុខជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) កាលពីថ្ងៃទី០៤ និងទី២៥ ខែមីនា ឆ្នាំ២០២០ នៅភូមិកែវក្រសាំង សង្កាត់/ក្រុងកែប រួមជាមួយបក្ខពួកចំនួន០៦នាក់ទៀត ត្រូវបានកម្លាំងនគរបាលខេត្តកំពតចាប់ឃាត់ខ្លួនផងដែរ ។
ជនសង្ស័យឈ្មោះ លី ប្រុសណុច ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកំពង់ត្រឡាច សង្កាត់ព្រៃធំ ក្រុងកែប ។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញ កំពុងបន្តនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកំពតចាត់ការបន្ត ៕


មតិយោបល់