សៀមរាបៈ កាលពីវេលាម៉ោង១៤និង៤៥នាទី នៅថ្ងៃចន្ទ០៦កើត ខែពិសាខ ឆ្នាំជូតទោស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លើដងផ្លូវជាតិលេខ៦ មានករណីអគ្គិភ័យ ឆេះទំនិញលើរថយន្ត ស្ថិតត្រង់ចំណុចភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ស្រុកជីក្រែងខេត្តសៀមរាប ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យឆេះទំនិញ លើរថយន្ត១គ្រឿង ពាក់ផ្លាកលេខ៣A-១៩៦៦ អ្នកបើកបរឈ្មោះ លាន សុខអ៊ូ ភេទប្រុស អាយុ២៤ឆ្នាំ ម្ចាស់កម្មសិទ្ធិឈ្មោះ ប៉ុល គឹមអេង ភេទស្រី អាយុ៣១ឆ្នាំ ទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាមួយគ្នា ។ រថយន្តមានទិសដៅពីលិចទៅកើត ខណៈដែលកំពុងឆេះម្ចាស់បានតេទូរស័ព្ទ ទៅនគរបាលចេញរថយន្តជួយអន្តរាគមន៍ ដោយបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ អធិការដ្ឋាននគរបាលស្រុកជីក្រែង អស់ទឹកចំនួន៤ស៊ីទែន ទើបអគ្គិភ័យរលត់ទាំងស្រុង ។
ក្នុងហេតុការណ៍ខាងលើនេះ សម្ភារៈដែលត្រូវខូចខាតរួមមាន៖ អេតចាយមួយចំនួនធំ មានដបទឹកសុទ្ធ កំប៉ុងស្រាបៀរ និង កេះក្រដាស ។
មូលហេតុ៖ បណ្តាលមកពីកម្មករបោះចោលនូវកន្ទុយបារី ទើបកើតមានអគ្គិភ័យដូច្នេះ ៕
មតិយោបល់